មេរៀនបីយ៉ាងដែលលោកមហាសេដ្ឋី Bill Gates រៀនសូត្រពីមហាសេដ្ឋី Warren Buffett!

បើនិយាយពីភាពជោគជ័យវិញគេសង្កេតឃើញថា នៅអាមេរិកមានបុគ្គលជោគជ័យជាងមហាសេដ្ឋីលោក Bill Gates ស្ថាបនិកក្រុមហ៊ុន
នេះជាគឺជាមេរៀនដែលលោកមហាសេដ្ឋី Bill Gates រៀនពី Warren Buffett៖
១) សម្លឹងឱ្យឆ្ងាយ (look at the big picture)
នៅពេលដែលលោក Bill Gates បានជួបលោក Warren Buffett ប្រតិកម្មបន្ទាន់របស់លោកគឺលោកផ្ដោតទៅលើរូបភាពនៃជោគជ័យរបស់លោក Warran Buffett នោះគឺការជ្រើសរើស និងវិនិយោគនៅក្នុងទីផ្សារភាគហ៊ុន។ អ្វីដែលលោក Bill Gates បានរៀនសូត្រពី Buffett គឺការសម្លឹងឱ្យឆ្ងាយនៃទៅលើអាជីវកម្មមួយ។ លោកបានថ្លែងដូច្នេះថា ៖ «គាត់មានគម្រោងក្ដោបអាជីវកម្មទាំងមូលដែលត្រូវគិតនោះគឺជាអំណាចដ៏ពិតប្រាកដមួយ»។
ដោយមិនផ្ដោតខ្លាំងពេកភាពលម្អិតនៃទីផ្សារ លោក Buffett បានសម្លឹងទៅមើលកំណើនជាទូទៅ។
២) ត្រូវតែស្មោះត្រង់ជាមួយម្ចាស់ភាគហ៊ុន (Be honest with shareholder)
ជារៀងរាល់ឆ្នាំលោក Buffett បានចំណាយពេលមួយចំនួនផ្ញើលិខិតដល់ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនរបស់លោក។ នេះជាទង្វើមួយដែលជំរុញទឹកចិត្តឱ្យលោក Bill Gates ធ្វើសកម្មភាពដូចគ្នានេះដែរ។ លិខិតរបស់លោក Bill Gates គឺបង្ហាញពីទស្សនៈវិស័យនៃក្រុមហ៊ុន ក៏ដូចជាការវិនិយោគរបស់ខ្លួន។ លោក Bill Gates មានជំនឿថា ការផ្ញើលិខិតបែបនេះនឹងធ្វើឱ្យម្ចាស់ភាគហ៊ុនកាន់តែមានជំនឿចិត្តទៅវិញទៅមក។ លោក Gates បានបញ្ជាក់ថា ៖ «លោកមានឆន្ទៈនិយាយដោយស្មោះត្រង់ និងរិះគន់ទៅចំណុចមិនល្អមួយចំនួនត្រង់ៗពាក់ព័ន្ធនឹងការវិនិយោគមានដូចជា stock option ឬ Financial derivatives ជាដើម”។
៣) ឱ្យតម្លៃទៅលើពេលវេលា (Value your time)
មហាសេដ្ឋី Bill Gates បានលើកឡើងថា ៖ «មិនថាអ្នកមានលុយប៉ុន្មាននោះទេ អ្នកមិនអាចទិញពេលវេលាបានច្រើននោះទេ»។ លោកថា ត្រង់ចំណុចនេះមហាសេដ្ឋី Warren Buffett បានជ្រាបច្បាស់ជាងអ្នកណាៗទាំងអស់។ លោក Buffett តែងតែចំណាយពេលវេលាជាមួយក្រុមអ្នកប្រឹក្សាយោបល់របស់លោក និងស្វែងរកពេលវេលាដើម្បីឆ្លើយសំណួរមួយចំនួនពីអ្នកប្រឹក្សាយោបល់របស់លោក។ លោក Bill Gates មានប្រសាសន៍ថា ៖ «គាត់ចិត្តល្អណាស់ក្នុងការចំណាយពេលវេលាជាមួយមនុស្សដែលលោកទុកចិត្ត»។
ទោះបីជាយ៉ាងណាក៏ដោយ លោក Buffett ដឹងថាពេលវេលារបស់លោកមានតម្លៃប៉ុណ្ណា ជាពិសេសលោកមិនចំណាយពេលឥតប្រយោជន៍ក្នុងពេលប្រជុំម្ដងៗនោះទេ។ ពោលគឺលោកនិយាយតែពីរឿងបានសាច់ការតែប៉ុណ្ណោះ។ នេះបើតាមការអះអាងរបស់លោក Bill Gates៕
No comments: