Li Ka-Shing រំដោះខ្លួនពីកម្មកររោងចក្រទីទាល់ក្រទៅជាមហាសេដ្ឋីនៅអាស៊ី

គ្មានអ្នកណាម្នាក់អាចគិតថា លោក Li Ka-Shing ដែលនៅកុមារភាពធ្លាប់តែរស់នៅក្នុងជីវភាពតោកយ៉ាកកើតចេញពីត្រកូលគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹកម្នាក់នេះ ក្លាយជាមហាសេដ្ឋីប្រចាំទ្វីបអាស៊ីមានប្រាក់ជាង ៣០ពាន់លានដុល្លារនៅក្នុងដៃឡើយ។
ស្តាប់ទៅវាហាក់បីដូចជាអច្ឆរិយពេកសម្រាប់ប្រិយមិត្ត តែវាបានក្លាយជារឿងពិតមិនអាចប្រកែកបានសម្រាប់មហាសេដ្ឋីល្បីល្បាញមកពីទីក្រុងហុងកុងម្នាក់នេះ ដោយមួយឆាកជីវិតរបស់គាត់ លោក Li Ka-Shing បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីពង្រីកមុខជំនួញដ៏តូចរបស់គាត់ទៅជាក្រុមហ៊ុនយក្សនៅពេលបច្ចុប្បន្ន។
ប្រវត្តិរូប និងកុមារភាព
កុមារ Li Ka-Shing បានកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩២៨ នៅក្នុងខេត្ត Gaungdong ប្រទេសចិន។ គាត់បានរស់នៅក្នុងស្ថានភាពមួយដែលប្រទេសចិនត្រូវញាំញីដោយការឈ្លានពានរបស់ប្រទេសជប៉ុន។ នេះ បានបង្ខំចិត្តគ្រួសាររបស់គាត់ភៀសខ្លួនមករស់នៅទីក្រុងហុងកុង អំឡុងពេលដែលគាត់កំពុងរៀននៅបឋមសិក្សា។
ស្ថានភាពគ្រួសារ បង្ខំចិត្តឲ្យ Li Ka-Shing បោះបង់ការសិក្សា
ឪពុករបស់គាត់មានជំងឺរបេងធ្ងន់ធ្ងរហើយបានស្លាប់បន្ទាប់ពីបានផ្លាស់ទីលំនៅមកកាន់ទីក្រុងហុងកុងដែលនេះបានដាក់បន្ទុកបន្ថែមទៀតដល់គ្រួសារក្រីក្រមួយនេះ។ ដោយសារតែស្ថានភាពគ្រួសារកាន់តែយ៉ាប់យ៉ឺនជាងមុន កុមារ Li Ka-Shing ក៏បានបង្ខំចិត្តបោះបង់ការសិក្សាទាំងស្រុងនៅអាយុ១៥ឆ្នាំ។
កុមារក្រីក្រម្នាក់នេះធ្លាប់បម្រើការងារជាកម្មកររោងចក្រប្លាស្ទិកមួយកន្លែងតាំងពីអាយុ១៤ឆ្នាំមកម្ល៉េះ ដើម្បីយកប្រាក់កម្រៃមកចិញ្ចឹមម្តាយរបស់គាត់។ គាត់គ្មានពេលទំនេរគ្រប់គ្រាន់ដូចក្មេងដទៃនោះឡើយ ព្រោះស្ថានភាពក្រីក្រនេះបានបង្ខំឲ្យគាត់ត្រូវធ្វើការ១៦ម៉ោងក្នុងមួយថ្ងៃ។
ឈប់ធ្វើកម្មករមកបើកអាជីវកម្មខ្លួនឯង
នៅឆ្នាំ១៩៥០ ពោលគឺនៅអាយុ២២ឆ្នាំ យុវជនម្នាក់នេះដែលធ្លាប់ជាកម្មករគេបានសម្រេចចិត្តបើកក្រុមហ៊ុនផ្ទាល់របស់ខ្លួនលក់សម្ភារក្មេងលេងជាច្រើនមុខ។ ក្រោយមកលោកបានផ្លាស់ប្ដូរគម្រោងអាជីវកម្មមួយនេះមកផលិតផ្កាជ័រវិញ បន្ទាប់ពីគាត់ឮដំណឹងថា វាកាក់កបនៅក្នុងទីផ្សារប្រទេសអ៊ីតាលី។ អាជីវកម្មថ្មីនេះបានចាប់ផ្តើមបង្រៀនគាត់ឲ្យក្លាយជាសហគ្រិនម្នាក់មានទំនួលខុសត្រូវខ្ពស់លើកិច្ចការទូទៅប្រចាំថ្ងៃ ដែលក្រោយមកវាបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ផ្កាជ័រធំបំផុតនៅអាស៊ី។
សង្គមប្រែប្រួល Li Ka-shing ឆក់យកឱកាសបង្កើតក្រុមហ៊ុនបន្ថែម
នៅឆ្នាំ១៩៦០ បដិវត្តវប្បធម៌ចិនបានបង្ខំចិត្តឲ្យប្រជាពលរដ្ឋជាច្រើនចាកចេញពីប្រទេស ដែលនេះធ្វើឲ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ។ លោក Li Ka-shing យល់ថា តម្លៃអចលនទ្រព្យនឹងហក់ឡើងវិញ ដូច្នេះហើយឆ្លៀតក្នុងឱកាសនេះគាត់ក៏បានចាប់ផ្តើមទិញដីទុកជាបន្តបន្ទាប់។ ១១ ឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ១៩៧១ លោកសម្រេចចិត្តបើកក្រុមហ៊ុនថ្មីមួយឲ្យឈ្មោះថា Cheung Kong ដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំបំផុតមួយនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
អំឡុងពេលនេះដែរលោកបានចាប់ផ្តើមទិញអាគារ សំណង់ផ្សេងៗ រោងចក្រ ជាច្រើនកន្លែងនៅក្នុងទីក្រុងហុងកុងដែលបានផ្តល់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្បិតអីសំណង់អគារទាំងនោះចុះថោកដោយសារបដិវត្តម៉ៅសេទុងបង្កឲ្យស្ថានភាពនយោបាយវឹកវរលើផ្ទៃប្រទេស។ តែការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មហាសេដ្ឋីរូបនេះ បានធ្វើឲ្យគាត់ក្លាយជាឈ្នះក្នុងល្បែងអុកលើទីផ្សារអចលនទ្រព្យនេះ បន្ទាប់ពីស្ថានភាពនយោបាយវិលមករកស្ថានភាពដើមវិញ។
មហិច្ឆតាកាន់តែខ្ពស់ ឆក់ចាប់យកក្រុមហ៊ុនថ្មីកាន់តែធំជាងមុន
នៅឆ្នាំ១៩៧៩ នៅពេលដែលគាត់ឈានដល់វ័យ៥១ឆ្នាំ លោក Li Ka-shing បានក្លាយជាជនជាតិចិនដំបូងដែលបានគ្រប់គ្រងភាគហ៊ុនក្រុមហ៊ុនពាណិជ្ជកម្មអង់គ្លេស Hutchison Whampoa។ មហិច្ឆតារបស់គាត់មិនចប់ត្រឹមណឹងនោះទេ ពោលគឺគាត់បានចែចូវទិញភាគហ៊ុនក្រុមហ៊ុនធនាគារហុងកុង (Hongkong & Shanghai Bank -HSBC) ចំនួន២០% បន្ថែមទៀត ខណៈក្រុមហ៊ុន Hutchison Whampoa ទទួលខុសត្រូវទាំងស្រុងលើពាណិជ្ជកម្មកំពង់ផែក្នុងទីក្រុងហុងកុង។
ភាពជោគជ័យក្នុងមុខជំនួញរបស់គាត់រយៈពេល១ទសវត្សក្រោយមកធ្វើឲ្យមហាសេដ្ឋី Li Ka-shing ចាប់ផ្តើមពង្រីកកេរ្តិ៍ឈ្មោះក្រុមហ៊ុន Hutchison Whampoa ទៅកាន់ទីផ្សារជំនួញជុំវិញពិភពលោកក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតទទួលបានប្រាក់ចំណូល ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
នៅឆ្នាំ១៩៨៧ លោកបានចំណាយប្រាក់ ៥០០លានដុល្លារទិញក្រុមហ៊ុនប្រេង Husky Energy របស់កាណាដាដែលកំពុងត្រដរខ្យល់ឈានទៅរកការក្ស័យធន ខណៈតម្លៃប្រេងចុះថោកហួសពីការស្មាន។ វាពិតជាស្ថានភាពមួយដ៏លំបាកបំផុតសម្រាប់លោកក្នុងការត្រួសត្រាយផ្លូវឲ្យក្រុមហ៊ុននេះងើបឡើងវិញ ដែលតម្លៃប្រេងនៅពេលនោះគឺមួយបារ៉ែលគឺមានតម្លៃត្រឹមតែ១០ដុល្លារប៉ុណ្ណោះ។
ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំក្រុមហ៊ុនខាងលើនេះបានសាងមុខមាត់ឡើងវិញ បន្ទាប់ពីតម្លៃប្រេងហក់ឡើងជាបន្តបន្ទាប់ពី១០ដុល្លារ ទៅ ជាង១០០ដុល្លារនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលទទួលបានប្រាក់ចំណូល២៥ពាន់ដុល្លារក្នុងមួយឆ្នាំ ហើយក្នុងនោះគាត់មានភាគហ៊ុនចំនួន៨ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុននេះ។
វិនិយោគលើក្រុមហ៊ុនប្រេងមិនអស់ចិត្ត បោះទុនវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យាវិញម្តង
គេនៅចាំបានថា មហាសេដ្ឋីអាស៊ីម្នាក់នេះបានប្រើពេលតែ៥នាទីប៉ុណ្ណោះដើម្បីសម្រេចចិត្តបោះទុន១២០លានដុល្លារជាមួយក្រុមហ៊ុនបណ្តេញសង្គមដ៏មានប្រជាប្រិយភាព Facebook កាលពីឆ្នាំ២០០៧ ដែលមានភាគហ៊ុន៩០០លានដុល្លារ។
មុននេះបន្តិចពោលគឺនៅឆ្នាំ២០០៥ លោក Li បានជួយស្រោចស្រង់ក្រុមហ៊ុនបច្ចេកវិទ្យា Skype និង eBAY កាលពីឆ្នាំ២០០៦ ក្នុងទឹកប្រាក់២,៥ ពាន់លានដុល្លារ។ នៅមានក្រុមហ៊ុនជាច្រើនទៀតដែលមហាសេដ្ឋីរូបនេះចំណាយប្រាក់បោះទុនវិនិយោគដែលក្នុងនោះមានដូចជា អតីតក្រុមហ៊ុនបច្ចេកវិទ្យា Siri ដែលទិញដោយApple កាលពីឆ្នាំ២០១០ ក្រុមហ៊ុនឌីជីថល Spotify ក្រុមហ៊ុន GPS របស់អ៊ីស្រាអែលហៅថា Waze និង ក្រុមហ៊ុនបច្ចេកវិទ្យា Hzo។
នៅឆ្នាំ២០១០ ក្រុមហ៊ុន Cheung Kong របស់លោក Li បានទិញក្រុមហ៊ុនបណ្ដាញថាមពលអគ្គិសនីរបស់អង់គ្លេស (U.K. Power Networks) ក្នុងទឹកប្រាក់ ៩,១ ពាន់លានដុល្លារដែលបានផ្គត់ផ្គង់ប្រជាពលរដ្ឋប្រទេសអឺរ៉ុបមួយនេះចំនួន ៨លាននាក់។
នៅឆ្នាំ២០១១ មហាសេដ្ឋីរូបនេះមិនអស់ចិត្ត ក៏សម្រេចចិត្តទិញក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយទឹកស្អាត (Northumbrian Water) មួយទៀតក្នុងប្រទេសអង់គ្លេសដដែលដល់ប្រជាពលរដ្ឋរបស់ខ្លួនជាង៧លាននាក់។
បង្កើតមូលនិធិសម្រាប់កម្មវិធីមនុស្សធម៌ជួយសង្គ្រោះប្រជាជនលើសាកលលោក
ទឹកប្រាក់រាប់ពាន់លានដុល្លារបានមកពីមុខជំនួញរបស់គាត់មិនបានធ្វើឲ្យមហាសេដ្ឋីរូបនេះឈរនៅស្ងៀមបានឡើយ។ លោកបានបង្កើតមូលនិធិ Li Ka-Shing Foundation ដែលមានទឹកប្រាក់ ១,៦ពាន់លានដុល្លារសម្រាប់សកម្មភាពមនុស្សធម៌ដែលផ្ដោតសំខាន់លើការអប់រំ។ ក្នុងនោះលោកបានចំណាយប្រាក់ ៦៩០ លានដុល្លារបង្កើតសាកលវិទ្យាល័យ Shantou នៅស្រុកកំណើតរបស់គាត់ក្នុងខេត្ត Guangdong និង ចំណាយប្រាក់៤០លានដុល្លារបន្ថែមទៀតសម្រាប់កម្មវិធីស្រាវជ្រាវនៅសាកលវិទ្យាល័យ Berkeley រដ្ឋ California សហរដ្ឋអាមេរិក។
ព័ត៌មានផ្ទាល់ខ្លួន
គិតមកដល់ឆ្នាំ២០១៤នេះ ទោះបីជាលោក Li មានអាយុ៨៦ឆ្នាំហើយ ប៉ុន្តែលោកជាមនុស្សម្នាក់មានសុខភាពល្អ។ ជារៀងរាល់ថ្ងៃលោក តែងក្រោកពីដំណេកនៅម៉ោង ៥ភ្លឺ ដើម្បីលេងកីឡាដែលគាត់ចូលចិត្តបំផុតគឺវាយកូនគោល យ៉ាងហោចណាស់ ៩០នាទីក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះលោក ជាមនុស្សម្នាក់ដែលចូលចិត្តអានកាសែតបំផុត ដែលមិនរំលងទំព័រណាមួយនោះឡើយចាប់ពីទំព័រមុខរហូតដល់ទំព័រក្រោយ។
មហាសេដ្ឋីពោះម៉ាយម្នាក់នេះមានកូនប្រុសចំនួនពីរនាក់ប៉ុណ្ណោះ ខណៈដែលប្រពន្ធរបស់គាត់វិញបានស្លាប់ចោលគាត់តាំងពីឆ្នាំ១៩៩០ ដោយសារជំងឺគាំងបេះដូង។ ថ្វីត្បិតគាត់ជាអ្នកមាន មានឈ្មោះល្បីជុំវិញពិភពលោក លោកកម្រជួបសម្ភាសជាមួយអ្នកកាសែតណាស់។ ទោះបីជាយ៉ាងណាក្តី ទឹកប្រាក់ ៣១,៩ពាន់លានដុល្លារនៅក្នុងដៃរបស់លោកនាពេលនេះ អាចល្មមគ្រប់គ្រាន់សម្រាប់រូបគាត់ក្លាយជាអ្នកជំនួញមានឥទ្ធិពលមួយរូបរបស់អាស៊ីរួចទៅហើយ៕
ប្រែសម្រួល៖ ខេវិន

No comments: