អានសម្រង់សម្ដីដ៏មានន័យទាំង ៧ ឃ្លារបស់បុគ្គលល្បីៗ ដើម្បីបំភ្លឺគំនិតរបស់លោកអ្នកក្នុងឱកាសចូលឆ្នាំថ្មី!
អានសម្រង់សម្ដីដ៏មានន័យទាំង ៧ ឃ្លារបស់មនុស្សល្បីៗនៅលើពិភពលោក ដើម្បីមានគំនិតល្អៗក្នុងឱកាសចូលឆ្នាំថ្មី!ប្រភព៖ vinopigro
១) «ប្រសិនបើអ្នកជឿថា វាអាចទៅរួច អ្នកនឹងឃើញឱកាសជាច្រើន។ ប៉ុន្តែបើអ្នកជឿថា វាមិនអាចទៅរួចទេ អ្នកនឹងមើលឃើញតែឧបសគ្គប៉ុណ្ណោះ។ » ដោយ លោក Wayne Dyer អ្នកនិពន្ធជនជាតិអាមេរិក។
២) «ការព្រួយបារម្ភ គឺជាការខ្ជះខ្ជាយពេលវេលាទាំងស្រុង ព្រោះវាមិនអាចផ្លាស់ប្ដូរអ្វីនោះទេ។ ប៉ុន្តែ ការព្រួយបារម្ភធ្វើឲ្យអ្នកបាត់បង់ភាពរីករាយ និង វាធ្វើឲ្យអ្នករវល់ជាមួយនឹងរឿងដែលគ្មានប្រយោជន៍។» ដោយ លោក Lionel Willard អ្នកជំនួញជនជាតិ នូវែលហ្សេឡង់។
៣) «ការអត់ធ្មត់គឺជា គន្លឹះដ៏សំខាន់បំផុត ដើម្បីទទួលបានភាពជោគជ័យ។» ដោយ លោក Bill Gates មហាសេដ្ឋីអាមេរិក។
៤) «ពេលដែលត្រូវរីករាយ ត្រូវតែរីករាយ ប៉ុន្តែនៅពេលធ្វើការ គឺត្រូវធ្វើឲ្យសកម្មបំផុត។» ដោយ លោកTheodore Roosevelt អតីតប្រធានាធិបតីទី២៦របស់អាមេរិក។
៥) «ប្រសិនបើអ្នកចាប់ផ្តើមធ្វើរឿងដែលត្រឹមត្រូវនៅថ្ងៃនេះ មានន័យថាអ្នកជោគជ័យទៅហើយ ទោះបីជាលទ្ធផលមិនទាន់បង្ហាញនៅឡើយក្តី។» ដោយលោក John Maxwell អ្នកនិពន្ធអាមេរិក។
៦) «ភាពជាអ្នកដឹកនាំ គឺមិនមែនគ្រាន់តែជា ឈ្មោះ ឬ តួនាទីនោះទេ ប៉ុន្តែវាគឺជាជីវិតមួយដែលអាចមានឥទ្ធិពលលើអ្នកដទៃ។» ដោយ John Maxwellអ្នកនិពន្ធអាមេរិក។
៧) «ការជួបរឿងបរាជ័យ មិនមែនមានន័យថា អ្នកគឺជាមនុស្សបរាជ័យនោះទេ ប៉ុន្តែវាមានន័យថា មិនទាន់ដល់ពេលដែលអ្នកត្រូវជោគជ័យប៉ុណ្ណោះ។ » ដោយ John Maxwellអ្នកនិពន្ធអាមេរិក។
ប្រែសម្រួល៖ រស្មី
ប្រភព៖ addicted2success.com
No comments: