អ្នកវិទ្យាសាស្ត្រ ១១ រូបដែលមានភាពល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រ ជួយឲ្យពិភពលោកផ្លាស់ប្ដូររហូតមកដល់ថ្ងៃនេះ
១) លោក អារីស្តូត (Aristotle)
អារីស្តូត ជាទស្សនវិទូរបស់ក្រិក ដ៏ល្បីល្បាញ កើតនៅឆ្នាំ ៣៨៤ មុនគ្រិស្តសករាជ ហើយគឺជាសិស្សរបស់ទស្សនវិទូក្រិកដ៏ល្បីល្បាញមួយទៀតឈ្មោះ សូក្រាត ។ អារីស្តូត ជាទស្សនវិទូល្បីល្បាញផ្នែករូបវិទ្យា កំណាព្យ សត្វវិទ្យា តក្កវិទ្យា វោហារសាស្ត្រ នយោបាយ សីលធម៌ និង ជីវវិទ្យាដែលត្រូវបានគេយកមកអនុវត្តរហូតមកដល់សព្វថ្ងៃនេះ។ លោកបានចំណាយពេលស្ទើរមួយជីវិតរបស់លោក ដើម្បីសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រធម្មជាតិ (Natural Science) ហើយលោកធ្លាប់ធ្វើជាគ្រូរបស់អធិរាជសង្គ្រាមដ៏ល្បីរបស់ប្រទេសក្រិក ឈ្មោះ Alexander the Great ។
២) លោក ស័រអ៊ីសាក់ញូវតុន (Sir Isaac Newton)
លោកញូវតុន កើតនៅថ្ងៃ ២៥ ធ្នូ ឆ្នាំ ១៦៤២ សញ្ជាតិអង់គ្លេស ក្នុងគ្រួសារកសិករមួយ។ ក្រោយមកលោកចូលរៀននៅសាកលវិទ្យាល័យ Cambridge ។ លោកជាទស្សនវិទូល្បីល្បាញខាងផ្នែក រូបវិទ្យា គណិតវិទ្យា តារាវិទូ និង ជាអ្នកសិក្សាពីធម្មជាតិ ។ លោក ញូវតុន មានភាពល្បីល្បាញខ្លាំងខាងច្បាប់ទំនាញសកល (Universal Gravitation) ច្បាប់ចលនាទាំង ៣ និង ទ្រឹស្តីបទទ្វេធាទូទៅ(General binomial Theorem ) ដែលទ្រឹស្តីទាំងនេះ ត្រូវបានគេយកមកប្រើរហូតមកទល់សព្វថ្ងៃ ។
៣) លោក ហ្គាលីលេហ្គាលីលេ (Galileo Galilei)
លោកហ្គាលីលេកើតនៅថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ១៥៦៤ លោកជាតារាវិទូ សញ្ជាតិអ៊ីតាលី រួមទាំងជាទស្សនវិទូរូបវិទ្យា វិស្វករ និង គណិតវិទ្យា ។ លោកហ្គាលីលេ ត្រូវបានគេចាត់ទុកជាទស្សនវិទូដ៏អស្ចារ្យម្នាក់ខាងផ្នែក អភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ ដោយទ្រឹស្ដីរបស់លោកមាននិន្នាការទៅខាងទស្សនវិទូក្រិកលោក អារីស្តូត ។ លោកហ្គាលីលេ គឺអ្នកដែលបានបង្កើតកែវពង្រីក (Telescope) រួមទាំង ច្បាប់ទី ១ និង ទ២នៃចលនាផងដែរ។ លើសពីនេះលោកត្រូវបានគេចាត់ទុកថាជាបិតារូបវិទ្យា និង តារាវិទ្យា ។
៤) លោក Charles Robert Darwin
លោក Charles Darwin កើតនៅថ្ងៃ ទី ១២ កុម្ភៈ ឆ្នាំ ១៨០៩។ លោកគឺជាទស្សនវិទូធម្មជាតិវិទូ និងភូគព្ភវិទ្យារបស់អង់គ្លេស។ លោក គឺជាអ្នកសិក្សាពីដើមកំណើតនៃរុក្ខជាតិ (Origin of Species) ។ លើសពីនេះលោកក៏បានធ្វើការស្រាវជ្រាវពីប្រភពដើមរបស់មនុស្ស ដែលទ្រឹស្ដីរបស់លោកបានបង្កឲ្យមានភាពចម្រូងចម្រាស់បំផុតពីក្រុមអ្នកគាំទ្រនូវទ្រឹស្ដីរបស់លោក និង ពីក្រុមប្រឆាំង ។
៥) អាល់ប៊ឺតអេស្ទាន (Albert Einstein)
លោក Einstein កើតនៅថ្ងៃទី ១៤ មិនា ឆ្នាំ ១៨៧៩ គឺជាអ្នកវិទ្យាសាស្ត្រសញ្ជាតិអាល្លឺម៉ង់ល្បីល្បាញបំផុតនៅក្នុងសតវត្សទី ២០ ខាងផ្នែករូបវិទ្យា ។ លោក Einstein មានជំងឺដែលមិនអាចធ្វើឲ្យលោកនិយាយបានកាលនៅពីកុមារ រហូតដល់អាយុ ៣ ឆ្នាំ ទើបលោកអាចនិយាយ ហើយលោកមិនអាចអានអក្សររហូតដល់អាយុ ៨ ឆ្នាំ ។ ទ្រឹស្តីបទ របស់លោក Einstein ត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍនៃបដិវត្តរូបវិទ្យា ហើយលោកទទួលពានរង្វាន់ Noble Prize ផ្នែករូបវិទ្យា នៅក្នុងឆ្នាំ ១៩២១ ទៅលើការពន្យល់នៃទ្រឹស្តីបទ រូបវិទ្យា Photoelectric Effect ។
៦) លោក ថូម៉ាស់ អ៊ីឌីស៊ិន (Thomas Edison)
លោក Edison កើតនៅថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ១៨៤៧ លោកជាអ្នកច្នៃប្រឌិត និង ជាពាណិជ្ជករសញ្ជាតិអាមេរិក ។ លោក Edison បានបង្កើតឧបករណ៍ជាច្រើនដែលឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃនៅជុំវិញពិភពលោក ក្នុងនោះរួមមាន ម៉ាស៊ីនថតសម្លេង និង កាមេរ៉ាថតរូបភាពវីដេអូ និងចុងក្រោយគឺផលិតអំពូលភ្លើង ។ លោកក៏ជាអ្នកបង្កើតប្រព័ន្ធទូរលេខ (Telegraph system) និងជាអ្នកច្នៃប្រឌិតឧបករណ៍បញ្ជូនសម្លេង (Carbon Telephone Transmitter) ។
៧) លោក Alessandro Giuseppe Antonio Anastasio Volta
លោក Volta ជាទស្សនវិទូផ្នែករូបវិទ្យា និង គីមីវិទ្យា សញ្ជាតិអ៊ីតាលី លោកកើតនៅទី ១៨ កុម្ភៈ ឆ្នាំ ១៧៤៥ ។ លោកជាអ្នកច្នៃប្រឌិតថាមពលថ្មអគ្គិសនីតំបូងបំផុត ឈ្មោះថា Voltaic pile ដែលបង្កើតឡើងនៅក្នុងឆ្នាំ ១៧៩៩ ដែកក្រោយមកទៀតលោកបានចាប់ផ្តើមអភិវឌ្ឍលើការបង្កើតអំពូលអគ្គិសនី ។ ក្នុងអំឡុងការស្រាវជ្រាវរបស់ Volta លោក បានជួបជាមួយនឹង ណាប៉ូលេអុង (Napoleon) និង អធិរាជនៃប្រទេស អូទ្រីស ហើយលោកត្រូវបានគេផ្តល់ឈ្មោះឲ្យថាជាសាស្ត្រាចារ្យរូបវិទ្យា និង ក្រោមមកទៀតលោកទទួលបានឈ្មោះថា វ៉ុល (Volt) ដែលសព្វថ្ងៃសំដៅលើកម្រិតថាមពលអគ្គិសនី ។
៨) លោក Stephen Hawking
លោក Hawking កើតនៅថ្ងៃទី ០៨ មករា ឆ្នាំ ១៩៤២ សញ្ជាតិអង់គ្លេស។ លោកក៏ជាទស្សនវិទូល្បីល្បាញមួយរូបដែរ នៅក្នុងសតវត្សទី ២០ បន្ទាប់ពីលោក Einstein ខាងផ្នែករូបវិទ្យា និង លោហធាតុវិទ្យា ។ លោក Hawking ធ្លាប់បានធ្វើជាសាស្ត្រាចារ្យផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យ Cambridge ប៉ុន្តែដោយសារលោកមានជំងឺខាងផ្នែករាងកាយបានធ្វើឲ្យលោកបោះបង់ចោលការស្រាវជ្រាវរបស់លោក លោកក៏បានសរសេរសៀវភៅមួយក្បាលដ៏ល្បីល្បាញបំផុតមួយឈ្មោះ “A Brief History of Time” ។
៩) លោក Louis Pasteur
លោក Pasteur កើតនៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ ១៨២២ ជាអ្នកគីមីវិទ្យា និង មីក្រូជីវសាស្ត្រវិទូ (Microbiologist) ហើយលោកជាអ្នករកឃើញប្រភេទវ៉ាក់សាំងការពារជំងឺ និង ថ្នាំសម្រាប់សម្លាប់មេរោគមួយចំនួន ។ចាប់តាំងពីការស្រាវជ្រាវរកឃើញរបស់គាត់ បានជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់តាំងពីពេលនោះមក ហើយលោកបានក្លាយជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញខាងផ្នែកវេជ្ជសាស្ត្រ ។
១០) លោក Jagadish Chandra Bose
លោក Bose កើតនៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ ១៨៥៨ នៅតំបន់ Bengal បច្ចុប្បន្នជាស្រុក Munshiganj នៃប្រទេសបង់ក្លាដេស ។ លោកជាទស្សនវិទូ រូបវិទ្យា ជីវវិទ្យា និងជាអ្នកបុរាណវិទូផងដែរ លើក៏ជាអ្នកបង្កើតវិទ្យុ រួមទាំងការទំនាក់ទំនងឥតខ្សែ (Wireless Communication)និង ឧបករណ៍ បញ្ជូនសញ្ញាអុបទិក (Microwave Optics) ។
១១) លោក Guglielmo Marchese Marconi
លោក Marconi កើតនៅថ្ងៃទី ២៥ មេសា ឆ្នាំ ១៨៧៤ លោកជាទស្សនវិទូផ្នែករូបវិទ្យា ជនជាតិអ៊ីតាលី និងជាអ្នកច្នៃប្រឌិត និងបង្កើត ប្រព័ន្ធទូរលេខឥតខ្សែ (Wireless Telegraph System) និងបានក្លាយជាពាណិជ្ជករ ដោយលោកបានបង្កើតក្រុមហ៊ុន មួយឈ្មោះថា The Wireless Telegraph & Signal Company។ ក្រោយមកទៀតមានឈ្មោះថា Marconi Company ដោយពេលនោះឧបករណ៍របស់លោកមានការប្រកួតប្រជែងនៅទីផ្សារសេរីសហរដ្ឋអាមេរិក៕
No comments: