Slide show

ក្អក​យ៉ាង​ណា​ឲ្យ​ត្រឹម​ត្រូវ?

​         យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​មាន​អនាម័យ​​ដើម្បី​សុខភាព​ខ្លួន​ឯង ហើយ​នេះ​ក៏​ជា​សុជីវធម៌​មួយ​នៅ​ក្នុង​សង្គម​ដែរ។ ដូច្នេះ​ហើយ​នៅ​ពេល​ក្អក​កណ្ដាស យើង​រាល់​គ្នា​តែង​យក​ដៃ​ខ្ទប់​មាត់។ តើ​ការ​រក្សា​អនាម័យ​បែប​នេះ​ត្រឹម​ត្រូវ​ដែរ​រឺ​ទេ?

នៅ​ក្នុង​ប្រទេស​ទាំង​អស់​មិន​ថា​មាន​រឺ​ក្រ គេ​តែង​សង្កេត​ឃើញ​ថា​ ​មនុស្ស​មួយ​ភាគ​ធំ​ប្រើ​ប្រាស់​វិធី​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ជៀស​វាង​មេរោគ​ឆ្លង។ ៣​នាក់​ក្នុង​ចំនោម​មនុស្ស​៤​នាក់​ព្យាយាម​យក​ដៃ​ខ្ទប់​មាត់​ពេល​គេ​ក្អក រឺ​កណ្ដាស​ព្រោះ​គេ​គិត​ថា​នេះ​ជា​វិធី​ក្នុង​ការ​ការពារ​មិន​ឲ្យ​មេរោគ​ដែល​ចេញ​ពី​មាត់​ពួក​គេ​ហើរ​ចូល​ទៅ​ក្នុង​ខ្យល់​។
តាម​ពិត​នេះ​ជា​ការ​យល់​ច្រឡំ​មួយ​ទាំង​ស្រុង។ ទោះ​ជា​យើង​បាន​ការពារ​មិន​ឲ្យ​មេរោគ​ហើរ​ចូល​ទៅ​ក្នុង​ខ្យល់​ក្ដី ក៏​ប៉ុន្តែ​មេរោគ​វា​នឹង​នៅ​ជាប់​នឹង​ដៃ​យើង​ដដែល។ ដូច​ដែល​យើង​ដឹង​ស្រាប់​ហើយ ដៃ​ជា​វត្ថុ​រាវ យើង​ប្រើ​ដៃ​បើក​ទ្វារ ប៉ះ​តុ​កៅអី និង​របស់​របរ​ផ្សេង​ៗ​ទៀត​ ដូច្នេះ​មេរោគ​ក៏​ចម្លង​ទៅ​លើ​វត្ថុ​
ទាំង​នោះ​ដែរ។ ពេល​អ្នក​ដទៃ​មក​ប៉ះ​​ចំ​វត្ថុ​ទាំង​អស់​នោះ គេ​ក៏​គង់​នឹង​ឆ្លង​មេរោគ​ដូច​តែ​គ្នា​នោះ​ឯង។

វិធី​មួយ​ដើម្បី​ទប់​ស្កាត់​​ការ​ចម្លង​តាម​របៀប​នេះ គឺ​យើង​ត្រូវ​លាង​ដៃ​សម្អាត​សាប៊ូ​ភ្លាម​ ក្រោយ​ពេល​ក្អក​ រឺ​កណ្ដាស​ដោយ​យក​ដៃ​ខ្ទប់​មាត់​ហើយ។ ប៉ុន្តែ​ជឿ​ថា​គ្មាន​នរណា​គេ​ឩស្សាហ៍​ធ្វើ​ដូច​នេះ​ឡើយ។ ចំនែក​វិធី​មួយ​ទៀត​គឺ​ប្រើ​កន្សែង​ រឺ​ក្រដាស​ជូត​មាត់មក​ខ្ទប់​មាត់​ជំនួស​ឲ្យ​ដៃ​វិញ។ ប៉ុន្តែ​ក្នុង​ចំនោម​៣០​នាក់ មាន​តែ​១​នាក់​ប៉ុណ្ណោះ​ ដែល​ត្រៀម​កន្សែង រឺ​ក្រដាស​ជូត​មាត់​ដាក់​ជាប់​នឹង​ខ្លួន។
ដូច្នេះ​ហើយ មាន​វិធី​ម្យ៉ាង​ដែល​ងាយ​ស្រួល និង​មិន​ចំណាយ​ពេល​យូរ គឺ​យើង​ប្រើ​កែង​ដៃ​មក​ខ្ទប់​មាត់​វិញ នៅ​ពេល​ដែល​យើង​ក្អក​ រឺ​កណ្ដាស។ ទោះ​ជា​មេរោគ​នៅ​ជាប់​នឹង​កែង​ដៃ ប៉ុន្តែ​វា​កម្រ​នឹង​ឆ្លង​ទៅ​គេ​ណាស់ (លុះ​ត្រា​តែ​យក​យើង​កែង​ដៃ​ទៅ​កៀរ​គេ) ហើយ​យើង​ក៏​អាច​សម្អាត​ពេល​ក្រោយ​បាន​ដែរ (ដូច​ជា​ពេល​ងូត​ទឹក)។ វិធី​នេះ​ គេ​ហៅ​ថា ដ្រាឃ្យូឡា (Dracula)។

ដោយ​ហេតុ​យ៉ាង​នេះ ខ្ញុំ​សូម​សំណូម​ពរ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ប្រើ​កែង​ដៃ​​មក​ខ្ទប់​មាត់ ពេល​ណា​ត្រូ​វការ​ក្អក រឺ​កណ្ដាស​ដើម្បី​សុខភាព​អ្នក​ដទៃ ក៏​ដូច​ជា​សុខភាព​បរិស្ថាន​យើង​ដែរ។ សូម​សំណាង​ល្អ!

No comments: