Slide show

​អត្ថន័យ​​ភាព​ជោគជ័យ​របស់​​​មហាសេដ្ឋី Warren Buffett គឺ​​ធ្វើ​រឿង​មួយ​នេះ​!


       នៅ​ពេល​ដែល​លោក  Warren Buffett មាន​អាយុ ២៥ ឆ្នាំ នៅ​គ្រា​នោះ​លោក​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២ លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​​ពេល​បច្ចុប្បន្ន។ នៅ​ពេល​នោះ​ហើយ​ដែល​លោក​ចាប់​ផ្តើម​មាន​ភាព​ឯករាជ្យ​​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដើម្បី​សម្រេច​គោលដៅ​របស់​លោក។

ប៉ុន្តែ​នៅ​ពេល​នេះ លោក​មាន​អាយុ ៨៤ ឆ្នាំ​ហើយ ហើយ​លោក​គឺ​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៧០ ពាន់​​លាន​ដុល្លារ និង បាន​កសាង​កេរ្តិ៍ឈ្មោះ​របស់​​លោក​ជា​វិនិយោគិន​ដ៏​​អស្ចារ្យ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ (The Greatest Investor in History)។


ក្នុង​នាម​ជា​បុគ្គល​ដ៏​​ជោគជ័យ​មួយ​រូប មហាសេដ្ឋី​មក​ពី​រដ្ឋ Nebraska​ រូប​នេះ​​​បាន​កំណត់​និយម​ន័យ​មួយ​​ដែល​ស្តីពី​ភាព​ជោគជ័យ។ តាម​ការ​អះអាង​របស់​លោក  លោក​​​ជា​មនុស្ស​ដែល​​មាន​ការ​លើកទឹកចិត្ត​​យ៉ាង​ច្រើន​​ដែល​​​ជា​មោទនភាព​ផុស​ចេញ​ពី​ក្នុង​ខ្លួន​របស់​លោក​​ទៅ​នឹង​​សមិទ្ធផល​ការងារ​ដែល​លោក​សម្រេច​បាន​ដើម្បី​បន្ត​ពង្រីក​មុខ​ជំនួញ​របស់​លោក​ជា​មួយ​នឹង​ក្រុមហ៊ុន  Berkshire Hathaway ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ១៩៧០ មក​ម្ល៉េះ។

ជោគជ័យ​ គឺ​ជា​​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​​ចង់​បាន»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Warren Buffett។ ​លោក​បាន​ផ្តល់​ដំបូន្មាន​បន្ត​​ថា ក្នុង​នាម​ជា​មនុស្ស​ម្នាក់​អ្នក​មិន​ត្រូវ​កាត់​​​តម្រូវ​ខ្លួន​អ្នក ឬ អនុវត្ត​ការងារ​របស់​អ្នក​​ឲ្យ​ស្រប​ទៅ​​នឹង​អ្វី​ដែល​ជា​​​ការ​ចង់​បាន ឬ គំនិត​របស់​អ្នក​ដទៃ​នោះ​​ឡើយ​។

«ដោយហេតុ​ថា ​អ្នក​ត្រូវ​​ស្ថិត​​ឲ្យ​ជាប់​ទៅ​​នឹង​អាជីព​ការងារ​របស់​អ្នក​ពេញ​មួយ​ឆាក​ជីវិត​នេះ អ្នក​ត្រូវ​គិត​​អំពី​​សមត្ថភាព​ដែល​​ផុស​ចេញ​ពី​​ក្នុង​ខ្លួន​របស់​អ្នក​ដែល​ផ្ដោត​ទៅ​លើ​​គោលដៅ​របស់​អ្នក​ ថា​តើ​វា​បាន​​អនុវត្ត​ដល់​កម្រិត​ណា? ជោគជ័យ​ដោយ​របៀបណា?»។ នេះ​ជា​​ប្រសាសន៍​បន្ថែម​របស់​លោក។

លោក​បាន​បន្ត​ដូច្នេះ​ថា៖« អ្នក​គួរតែ​ផ្ដោត​ច្រើន​​​ទៅ​នឹង​របៀប​ដែល​​អ្នក​​​ត្រូវ​អនុវត្ត​ការងារ​​ឲ្យ​បាន​ល្អ​​ ​ប្រសើរ​ជាជាង​ទៅ​នឹង​ពិភពលោក​ដែល​​នៅ​ជុំវិញ​​អ្នក»។ ​​
សម្រាប់​លោក Buffett លោក​តែ​ដាក់​ភាព​ជោគជ័យ​​ក្រុមហ៊ុន​របស់​លោក​នៅ​ពី​មុខ​ភាព​ជោគជ័យ​របស់​លោក​ផ្ទាល់​ដោយ​សង្កត់​ធ្ងន់​​ឲ្យ​អ្នក​គ្រប់គ្រង​​គ្រប់​ផ្នែក​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ចងចាំ​នូវ​​ពាក្យ​ស្លោក​មួយ​ជា​​អាទិភាព​​គឺ​ថា “ត្រូវ​ខ្នះខ្នែង​តាម​គ្រប់​រូបភាព​ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន Berkshire Hathaway”។

សម្រាប់​ដំបូន្មាន​ចុងក្រោយ​របស់​​លោក គឺ​ថា ភាព​ជោគជ័យ​ដ៏​ពិតប្រាកដ​នឹង​កើត​ចេញ​ពី​ការងារ​ដែល​អ្នក​ចង់​បាន​ជាជាង​ជីវភាព​របស់​អ្នក និង ដាច់​ខាត​ត្រូវ​តែ​ធ្វើ​ខ្លួន​​អ្នក​ឲ្យ​​ក្លាយ​ជា​មនុស្ស​មាន​តម្លៃ៕

No comments: