"ពាក្យចុងក្រោយរបស់ Steve Jobs"
ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។នៅក្នុងក្រសែភ្នែកអ្នកដទៃជីវិតរបស់ខ្ញុំជាគំរូមួយនៃភាពជោគជ័យ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រៅពីជីវិតការងារខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ទ្រព្យសម្បត្តិគឺគ្រាន់តែជាការពិតមួយនៃជីវិតដែលខ្ញុំបានកំណត់ទុករហូតមកក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជម្ងឺ ហើយរំលឹកពីជីវិតរបស់ខ្ញុំទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដ៏ទៃ និង ទ្រព្យសម្បត្តិទាំងអស់ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយប្រែជាខ្សោះអស់ន័យនៅចំពោះមុខសេចក្តីមរណៈដែលកំពុងតែកើតមានឡើងខាងមុខនេះ។
នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹតភ្នែកទាំងគូរបស់ខ្ញុំសម្លឹងមើលទៅកាន់ភ្លើងពណ៌បៃតងពីជ្រុងម្ខាងនៃម៉ាសុីនទ្រាំទ្រជីវិត ហើយឮស្នូររហ៊ឹមៗ នៃរលកសំឡេងមេកានិច។ខ្ញុំមានអារម្មណ៍ថាដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ ...ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀតដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ ...គួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង...ប្រហែលជាទំនាក់ទំនងស្នេហា, សិល្បៈ, ឬមួយជាក្តីសុបិន្តដែលយើងមានពីវ័យក្មេងមក ...
ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឲ្យធ្លាក់ខ្លួនចូលទៅក្នុងភាពអន្តរាយទ្រុឌទ្រោមនៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។ ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឱ្យយើងមានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្តដែលបង្ករឡើងដោយទ្រព្យសម្បត្តិនោះទេ។
ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅជាមួយបានគឺមានតែអនុស្សាវរីយ៍ ឬ ការចងចាំដែលបានមកឱ្យដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។
នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិតប្រាកដដែលនឹងនៅជាមួយអ្នក, អមដំណើរអ្នក, ហើយឱ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឲ្យបន្តដំណើរទៅមុខទៀត។សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជន៍។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឲ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។
តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក? - នោះគឺ "គ្រែអ្នកជំងឺ"...អ្នកអាចជួលនរណាម្នាក់ឲ្យបើករថយន្តឲ្យអ្នក, ឱ្យរកប្រាក់សម្រាប់អ្នក,ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកទេ។
ទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះដែលយើងគ្មានថ្ងៃរកវាមកវិញបានទេនៅពេលដែលវាបាត់បង់ - នោះគឺជា "ជីវិត" ។នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថានៅមានសៀវភៅមួយក្បាលដែលគេមិនទាន់បានអានចប់- នោះគឺជា "សៀវភៅនៃជិវិតដ៏មានសុខភាពល្អ" ។
មិនថាឈុតឆាកមួយណានៃជីវិតដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ, ជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះមកក្រោមជាមិនខាន។

ដូច្នេះ ចូរសាងកំណប់ស្នេហ៍សម្រាប់ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក, និង សេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក ..."មើលថែខ្លួនឯងឲ្យបានល្អ... ...ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន"
No comments: