Slide show

ពាក្យពេចន៍របស់ Warren Buffett

លោក Buffett គឺជាអ្នកជំនួញ និងវិនិយោគដ៏អស្ចារ្យ ហើយថែមទាំងជាមនុស្សដែលពូកែប្រើពាក្យពេចន៍ទៀតផង។ ខាងក្រោមនេះជាពាក្យសម្រង់ដ៏ល្អបំផុតទាំង ១០ ដែលនិយាយចេញពីមាត់របស់គាត់ផ្ទាល់៖



គិតមុនគូរ
ជារៀងរាល់ថ្ងៃ ខ្ញុំបានប្រើពេលវេលាជាច្រើនដើម្បីអង្គុយអានសៀវភៅហើយនិងគិត។ ដូច្នេះខ្ញុំនៅពេលដែលខ្ញុំអានកាន់តែច្រើន ខ្ញុំនិងគិតកាន់តែច្រើន។ ហើយជាលទ្ធផល ខ្ញុំធ្វើការសម្រេចចិត្តយឺតជាងមនុស្សភាគច្រើននៅក្នុងអាជីវកម្ម តែវាមិនមែនជាបញ្ហាទេ សំខាន់គឺខ្ញុំសម្រេចត្រូវជាមនុស្សភាគច្រើននៅក្នុងអាជីវកម្ម។
កុំភ្លេចគោលការណ៍អាជីវកម្ម
ថ្លៃ គឺជាអ្វីដែលអ្នកបង់។ តម្លៃគឺ ជាអ្វីដែលអ្នកទទួល។ »
Price is what you pay, value is what you get.


ច្បាស់មុនធ្វើ
វាល្អ ក្នុងការទិញអ្វីមួយអស្ចារ្យក្នុងតម្លៃធម្មតា តែវាមិនល្អទេ ក្នុងការទិញអ្វីមួយធម្មតាក្នុងតម្លៃអស្ចារ្យ។

ត្រូវតែឆ្លាត
ខ្ញុំបានទិញភាគហ៊ុនក្នុងក្រុមហ៊ុនមួយ ដែលកំពុងតែជិតដួលរលំដោយសារតែអ្នកគ្រប់គ្រងមិនមានសមត្ថភាព ក្នុងតម្លៃមួយយ៉ាងថោកជាទីបំផុត ក្រោយមកខ្ញុំបានលក់វាចេញវិញក្នុងតម្លៃមួយដែលថ្លៃជាទីបំផុត បន្ទាប់ពីអ្នកគ្រប់គ្រងនោះត្រូវបានគេបញ្ឈប់។

កុំធ្វើចេះ

អ្នកនឹងដឹងថា អ្នកណាហែលទឹកស្រាត នៅពេលទឹកហូរចេញអស់។

After all, you only find out who is swimming naked when the tide goes out.


ដឹងថានរណាល្អ នរណាអាក្រក់

អ្នកមិនអាចរកស៊ីបានល្អប្រសើរ ជាមួយមនុស្សមិនល្អប្រសើរនោះទេ។


ត្រូវស្មោះត្រង់
វាចំណាយពេល ២០ ឆ្នាំ ដើម្បីកសាងកេរ្តិ៍ឈ្មោះ ប៉ុន្តែវាចំណាយពេលតែ ៥ នាទីតែប៉ុណ្ណោះ ដើម្បីបំផ្លាញវាចោល។

ឲ្យតម្លៃអ្វីដែលសំខាន់បំផុត

ជាធម្មតាសម្រាប់ខ្ញុំ ទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួន។ អ្វីដែលខ្ញុំផ្តល់តម្លៃបំផុត បន្ទាប់ពីសុខភាពរបស់ខ្ញុំនោះគឺ មិត្តភាព។

ចេះដកថយ

រឿងដែលសំខាន់បំផុតមួយដែលអ្នកត្រូវធ្វើ នៅពេលដឹងថា អ្នកបានធ្លាក់ចូលក្នុងរន្ធដៅហើយនោះគឺ បញ្ឈប់ការជីករបស់អ្នក។


មានទំនុកចិត្ត
តាំងតែពីតូចមកម្លេះ ខ្ញុំបានដឹងរួចមកហើយថា ខ្ញុំនឹងក្លាយទៅជាអ្នកមាន ហើយខ្ញុំមិនដែលគិតថា ខ្ញុំស្មានខុសម្តងណាឡើយ។

No comments: