Slide show

វិធីឈ្នះក្នុងល្បែងជីវិត

       ប្រសិនបើអ្នកបោះកាក់ដែលមានមុខម្ខាង «ក» ម្ខាង «ខ» ចំនួន២០ដង ហើយវាចេញមុខ «ក» ទាំង២០ដង តើលើកទី ២១ អ្នកហ៊ានភ្នាល់ថា វាប្រាកដជាចេញមុខ «ក» ទៀតដែរឬទេ? មិនប្រាកដទេ ព្រោះថាលទ្ធផលគឺនៅតែ ៥០ - ៥០ ។ នេះជាល្បែងមួយប្រភេទដែលគេហៅថា ល្បែងពឹងលើព្រេងសំណាងទាំងស្រុង។

ល្បែងប្រភេទនេះ គឺផ្ទុយស្រឡះពីល្បែងជីវិត។

មានល្បែងមួយប្រភេទទៀតដែលពឹងផ្អែកលើព្រេងសំណាងផង និងវិធីសាស្រ្តផង។ ល្បែងប្រភេទនេះអាចនិយាយបានថាដូចគ្នានឹងល្បែងជីវិត ល្បែងប្រភេទនោះគឹបៀ។ ពិតណាស់ពាក្យថា ល្បែងគឺភាគច្រើនពឹងលើព្រេងសំណាង តែក្នុងល្បែងបៀ ព្រេងសំណាង និងវិធីសាស្រ្តគឺនៅជាមួយគ្នា។


វាដូចគ្នានៅក្នុងអាជីវកម្ម និងជីវិតដែរ។ ឈ្នះ ឬចាញ់ ជោគជ័យ ឬបរាជ័យ គឺស្ថិតនៅលើការសម្រេចចិត្ត បូកផ្សំនឹងសំណាង។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់ក្បួននៃការលេងប្រហែលជាងាយស្រួល ប៉ុន្ដែរបៀបឈ្នះមិនមែនងាយស្រួលឡើយ។ ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដើម្បីឈ្នះ៖

អ្នកមិនអាចឈ្នះបានឡើយប្រសិនបើអ្នកមិនលេង

អ្នកត្រូវតែឈរនៅក្នុងវង់ល្បែងយ៉ាងរឹងមាំអស់រយៈយូរដើម្បីលេងឈ្នះ។ វាគ្មានផ្លូវកាត់នោះទេ។ ប្រសិនបើអ្នកចង់ឈ្នះល្បែងធំដោយឆាប់រហ័ស នោះពេលដែលធ្វើឲ្យអ្នកបាត់បង់អ្វីៗគ្រប់យ៉ាងដែរ។

ស្វែងយល់ពីរបៀបលេង

នៅការលេងបៀក៏ដូចជាការធ្វើអាជីវកម្ម វាតែងតែមានក្បួនច្បាប់ យុទ្ធសាស្ត្រ និងមេរៀនដែលត្រូវស្វែងយល់។ មនុស្សគ្រប់សុទ្ធតែដឹងពីក្បួនច្បាប់តាមរយៈការអាន ការសាកសួរ និងមធ្យោបាយផ្សេងៗ។ វិធីតែមួយគត់ដែលអាចជួយឲ្យអ្នកគ្រប់គ្រងអាជីវកម្មបានល្អប្រសើរជាងដៃគូប្រកួតប្រជែងរបស់អ្នកគឺបទពិសោធពិតជាក់ស្ដែងនៅក្នុងជីវិតរបស់អ្នក។ ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ចំពោះបទពិសោធនេះ ព្រោះវាជួយបង្ហាញផ្លូវអ្នកអំពីអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ។ អ្នកទទួលបានទំនុកចិត្តកាន់តែធំពីភាពជោគជ័យ និងទទួលបានគតិបណ្ឌិតកាន់តែច្រើនពីភាពបរាជ័យរបស់អ្នក។

វាជាល្បែងផលបូកសូន្យ

ពេលលេងបៀនឹងមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្ដែល្បែងតែងតែទទួលបានលទ្ធផល ០ ពីព្រោះអ្នកកំពុងតែលេងប្រឆាំងនឹងអ្នកដទៃ។ ថ្ងៃនេះអ្នកឈ្នះ ថ្ងៃក្រោយអ្នកអាចចាញ់។ ដោយឡែកនៅក្នុងអាជីវកម្មអ្នកត្រូវតែឈ្នះ ហើយឈ្នះទៀត ប្រសិនបើអ្នកចង់ក្លាយជាអ្នកជោគជ័យ ហើយវិធីតែមួយគត់ដើម្បីឈ្នះគឺ ត្រូវតែរីកចម្រើនជាប្រចាំ ល្អជាងមុនជាប្រចាំ ទាំងការសម្រេចចិត្ត ទាំងផលិតផល ឬសេវាកម្ម ត្រូវតែល្អជាងដៃគូប្រកួតប្រជែងជានិច្ច។

ធ្វើឲ្យកេរ្ដិ៍ឈ្មោះល្បីរន្ទឺ

ប្រសិនបើអ្នកល្បីខាងប្រើល្បិច គ្មាននរណាម្នាក់ហ៊ានលែងជាមួយអ្នកនោះទេ។ ការរកស៊ីក៏ដូចគ្នាដែរ ប្រសិនបើអ្នកល្បីល្បាញថាជាមនុស្សស្អាតស្អំ មានឆន្ទៈតស៊ូដើម្បីទទួលជោគជ័យ អ្នកនឹងត្រូវគេស្នើសុំឲ្យលេងម្ដងហើយម្ដងទៀត។ ឱកាសនឹងរត់មករកអ្នក។

មិនត្រូវបន្លាចខ្លួនឯង

នៅពេលអ្នកចាប់ផ្ដើមគិតដល់ហ៊ូបៀ អ្នកត្រូវគិតថាអ្នកនឹងសំណាងល្អ អ្នកនឹងឈ្នះ អ្នកនឹងជោគជ័យ។ ពេលខ្លះអ្នកអាចបន្លាចអ្នកដទៃ ប៉ុន្ដែកុំបន្លាចខ្លួនឯង។

ចំណុចសំខាន់បំផុតដែលត្រូវចងចាំគឺ៖ ដើម្បីឈ្នះបៀ គឺត្រូវគិតឲ្យមុតមុននឹងបោះបៀ។ ការឈ្នះនៅក្នុងអាជីវកម្ម និងជីវិតគឺដូចគ្នាបេះបិទដែរគឺ ត្រូវធ្វើការសម្រេចចិត្តបានល្អ និងហ្មត់ចត់ នោះអ្នកនឹងឈ្នះ៕

No comments: