Slide show

លោក Li Ka Shing “ចង់ជោគជ័យត្រូវបែងចែកហិរញ្ញវត្ថុឲ្យបានប្រាំចំណែក”

       មហាសេដ្ឋីរបស់ហុងកុងលោក Li Ka Shing ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងទ្វីប អាស៊ី ដែលលោកបានវិវត្តន៍ពីអ្នកលក់នាឡិកាតាមហាងតូចតាច ប្តូរទៅជាអ្នកលក់ផ្កាជ័រ និងបានតស៊ូរហូតក្លាយទៅជាអ្នកគ្រប់គ្រងកំពង់ផែលំដាប់ពិភពលោក។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងធ្វើការបកស្រាយពីការប្រើប្រាស់ហិរញ្ញវត្ថុខ្លះរបស់មហាសេដ្ឋី​រូបនេះ តាមរយៈសម្តីប៉ុន្មានឃ្លាដែលលោកតែងលើកឡើងថា​ “ទោះបីជាលោកអ្នករកប្រាក់បានប៉ុណ្ណាក៏ដោយ គឺលោកអ្នកត្រូវតែចែកជាវា ៥ ចំណែកអោយសមាមាត្រគ្នាជានិច្ច”។ តើលោកអ្នកចង់ដឹងទេថាលោក Li Ka Shing បានបែងចែកប្រាក់ចំណូលរបស់ខ្លួនជាប្រាំចំណែកយ៉ាងដូចម្តេចខ្លះ?


ចំណែកទី១៖ 
គឺសម្រាប់ចំណាយលើថ្លៃរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ដែលលោកអ្នកអាចរស់នៅតាមបែបសាមញ្ញ អាចផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងរក្សាសុខភាពបានល្អ ហើយមិនឡូយឆាយ មិនហ៊ឺហាលើសពីលទ្ធភាពដែលលោកអ្នកមាន។ ដូចដែលលោក Li Ka Shing បានលើកឡើងថា “លុយអាចចាយបាន តែមិនត្រូវចាយវាដោយខ្ជះខ្ជាយឡើយ”។


ចំណែកទី២៖
 គឺសម្រាប់ទិញអាហារថ្ងៃត្រង់អោយមនុស្សដែលសំខាន់ជាងលោកអ្នក ពោលគឺលោកអ្នកត្រូវចេះចំណាយលើនរណាម្នាក់ ដែលមានជាងលោកអ្នក ឆ្លាតជាងលោកអ្នក និងអាចជួយដល់អាជីពរបស់លោកអ្នកបាន។ ព្រោះវាបង្កើតតំលៃដ៏ធំធេងណាស់សំរាប់លោកអ្នកនៅពេលដែលពួកគេទទួលស្គាល់ថា លោកអ្នកជាមនុស្សល្អ និងមានចិត្តទូលាយ ពោលគឺមានន័យថា “ផ្តល់អោយគេច្រើន ដើម្បីទទួលបានមកវិញច្រើន”។

ចំនែកទី៣៖ 
គឺសម្រាប់ការរៀនសូត្រតាមរយៈការទិញសៀវភៅ យកមកសិក្សាពីមេរៀន និងយុទ្ធសាស្រ្តល្អៗ ហើយព្យាយាមបង្ហាញអ្វីដែលលោកអ្នកបានរៀនទៅកាន់អ្នកដទៃដោយប្រើពាក្យពេចន៍ខ្លួនឯង ដើម្បីបង្កើនភាពជឿជាក់ និងចេះភ្ជាប់ចំណេះដឹងទៅនឹងព្រឹត្តិការណ៍ជាក់ស្តែង។ ដូចដែលលោកបានលើកឡើងថា “ចំណេះដឹងនឹងផ្លាស់ប្តូរជោគវាសនារបស់អ្នក”។

ចំនែកទី៤៖
 គឺសម្រាប់ការសំរាកលំហែកាយ និងការកម្សាន្ត ដែលជាការផ្តល់រង្វាន់ដល់ការខិតខំរបស់ខ្លួន ដើម្បីទុកពេលអោយអ្នកបញ្ចូលថាមពលឡើងវិញ ព្រោះវាជាកំលាំងដ៏អស្ចារ្យដែលអាចអោយលោកអ្នកបន្តខិតខំបំពេញក្តីសុបិនតទៅមុខទៀត។ ពោលមានន័យថា វាជាឧ៝កាសអាចអោយលោកអ្នកបានពង្រីកចក្ខុវិស័យ ដែលលោកអ្នកកំពុងធ្វើ និងបន្តទៅមុខប្រកបដោយសេ្ថរភាព។

ចំនែកទី៥៖
 គឺសម្រាប់វិនិយោគ ដោយលោកអ្នកអាចសន្សំមូលធនសំរាប់អាជីវកម្មតូចមួយ ដើម្បីទាញយកបទពិសោធន៍ថ្មីៗ និងទទួលបាននូវសេចក្តីទុកចិត្ត និងភាពក្លាហាន មុនលោកអ្នកអាចចាប់ផ្តើមវិនិយោគរយៈពេលវែង។ ព្រោះអាជីវកម្មតូចតាចទាំងនោះហើយ ដែលវាអាចបង្រៀនអោយលោកអ្នកចេះពីមូលដ្ឋាននៃការលក់ ដូចការលើកឡើងរបស់លោក Li Ka Shing ថា សហគ្រិនជោគជ័យជាបុគ្គលដែលពូកែលក់ក្តីសុបិន និងចក្ខុវិស័យរបស់ពួកគេ។ ដូច្នេះលោកអ្នកត្រូវតែចេះរកលុយ និងប្រើវានៅពេលមានឳកាសទើបវាមានន័យ៕


អរគុណ សម្រាប់ការសន្សំលុយ របស់អ្នកវាសុីនឹង ការសន្សំលុយរបស់ ខ្ញុំ 
អរគុណ​​​    អរគុណ    ​​​អរគុណ​

No comments: