Slide show

ហេតុផល ៨ យ៉ាងដែលអ្នកគ្មានការងារធ្វើ

        បទសម្ភាសន៍ការងារមួយបរាជ័យអាចធ្វើឱ្យអ្នកមានអារម្មណ៍ខូចចិត្ត នឹងងឿងឆ្ងល់ថា មូល          ហេតុអ្វីបានជាអ្នកមិនទទួលបានទូរសព្ទពីអ្នកសម្ភាសន៍។ ខណៈពេលដែលអ្នកជ្រើសរើសបុគ្គលិក កម្រនឹងប្រាប់អ្នកថាហេតុអ្វីបានជាអ្នកត្រូវបានគេមើលរំលង។ ការពិតការបដិសេធភាគច្រើនសុទ្ធតែដូចគ្នា។


ខាងក្រោមនេះជាមូលហេតុ ៨ យ៉ាងដែលអ្នកត្រូវគេបដិសេធ៖

១. ភាពមិនចុះសម្រុង

ពេលខ្លះអ្នក និងអ្នកសម្ភាសន៍មិនចុះសម្រុងនឹងគ្នា។ នេះអាចកើតឡើងសម្រាប់ហេតុផលមួយចំនួនដូចជា៖ ការភ័យរបស់អ្នកធ្វើឲ្យពួកគេមិនបានទទួលអារម្មណ៍ថា អ្នកជាមនុស្សរួសរាយ ឬជាអ្នកមានទំនុកចិត្ត។
មិនថាដោយហេតុផលអ្វី អ្នកសម្ភាសន៍អាចសម្រេចចិត្តលើបុគ្គលិកលក្ខណៈរបស់អ្នកថា មិនស័ក្ដិសមទៅនឹងបរិយាកាសក្រុមហ៊ុនរបស់ពួកគេ។

២. ការរំខាន

នៅក្នុងការណាត់ជួបបេក្ខជនអំពីការងារ ការរំខានអាចជាបញ្ហាធំ។ ការទូរសព្ទសួរជានិច្ចជាកាល ឬការផ្ញើអ៊ីម៉ែលឥតឈប់ឈរ គឺមិនត្រឹមតែគ្មានវិជ្ជាជីវៈនោះទេ ប៉ុន្តែវាខ្ជះខ្ជាយពេលវេលាទៀតផង។ សូមរក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់រង់ចាំការហៅការត្រឡប់មកវិញពីនិយោជក។

៣. ការមិនសូវយកចិត្តទុកដាក់

មនុស្សម្នាក់ដែលគោរពខ្លួនឯង ប្រាកដជាមិនចង់នៅជាមួយនរណាម្នាក់ដែលមិនចង់នៅជាមួយពួកគេនោះទេ។ ប្រសិនបើអ្នកចូលទៅធ្វើបទសម្ភាសមួយជាមួយនឹងឥរិយាបថ ដែលគ្មានភាពរំភើបជាមួយនឹងឱកាសសម្ភាសន៍នេះ អ្នកនឹងកើនឡើងនូវភាពអវិជ្ជមាន និងធ្វើឲ្យគេគិតថាគួរតែស្វែងរកអ្នកដែលមានភាពរីករាយ និងការប្តេជ្ញាចិត្តជាងនេះ។

៤. កុហក

អ្នកបំភ្លៃ ឬបំបាត់ការពិតបន្តិចពីការងារមុន។ អ្នកបានប្រាប់សម្ភាសន៍ថា អ្នកពូកែក្នុងជំនាញដែលអ្នកមិនចេះវាទាល់តែសោះ។ ភាពមិនស្មោះត្រង់របស់អ្នកអាចជួយអ្នកបានមួយពេល ប៉ុន្តែវាអាចនឹងធ្វើឲ្យអ្នកបាត់បង់ការងារនាពេលក្រោយ។ ការនិយាយកុហកកម្រផ្ដល់ផលប្រយោជន៍ដល់នរណាម្នាក់ណាស់។

៥. ប្រវត្តិមិនល្អ

 ការងាររបស់អ្នកកន្លងមកមិនសូវល្អ ឬមានទំនាស់ជាមួយនឹងអតីតនិយោជក។ គេអាចជីកកកាយព័ត៌មានឡើងបានយ៉ាងងាយស្រួល តាមរយៈការជជីកសួរអ្នកដទៃតាមទូរសព្ទ។ ជាជាងការលាក់បាំងនូវប្រវត្តិការងារជាមួយអតីតនិយោជក សូមអ្នកមានភាពស្មោះត្រង់ហើយនិយាយដោយត្រង់អំពីអតីតកាលរបស់អ្នកក្នុងអំឡុងពេលសម្ភាសន៍ដូច្នេះពួកគេនឹងមិនភាពភ្ញាក់ផ្អើលខ្លាំង។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នកុំនិយាយអាក្រក់ពេកពីអតីតនិយោជករបស់អ្នកព្រោះវាគ្មានវិជ្ជាជីវៈ។

៦. ការមិនយកចិត្តទុកដាក់ជាមួយនឹងរូបរាងរបស់អ្នក

សូម្បីតែនៅក្នុងកន្លែងធ្វើការធម្មតា វាជាការសំខាន់ដើម្បីមើលទៅឲ្យមានជំនាញវិជ្ជាជីវៈក្នុងអំឡុងពេលសម្ភាសន៍។ មនុស្សគ្រប់រូបផ្សេងទៀតអាចមានការពាក់ខោខូវប៊យនៅក្នុងការិយាល័យ ប៉ុន្តែអ្នកគួរតែបង្ហាញការប្តេជ្ញាចិត្ត និងការគោរពរបស់អ្នកសម្រាប់តំណែងដោយស្លៀកពាក់ត្រឹមត្រូវ និង ហ្វឹកហាត់ខ្លួនឯងឲ្យត្រឹមត្រូវដែលបង្ហាញថា អ្នកមានរចនាបទ និងភាពថ្លៃថ្នូរ។

៧. កុំធ្វើខ្លួនជាអ្នកជីកកំនប់

យើងទាំងអស់គ្នាសុទ្ធតែចង់បានប្រាក់ខែដែលយើងសមនឹងទទួលបាន ប៉ុន្តែវាមិនមែនជាគំនិតល្អក្នុងការចូលទៅធ្វើកិច្ចសម្ភាសន៍មួយដែលផ្តោតសំខាន់លើលុយនោះទេ។ វាមិនមែនជារឿងដែលខុសនោះទេដែលសួរអំពីប្រាក់ខែ ប៉ុន្តែសូមកុំចំណាយពេលច្រើនពេកលើសំនួរទាំងនោះ។

៨. មាននរណាម្នាក់ផ្សេងទៀតល្អលើសពីអ្នក

ការបដិសេធ អាចកើតឡើងនៅពេលដែលអ្នកដឹងថាមានអ្នកផ្សេងទៀតត្រូវបានជ្រើសរើស។ ប៉ុន្តែត្រូវដឹងក្នុងចិត្តថាមនុស្សដទៃទៀតដែលបានទទួលបានការងារនេះអាចនឹងមានសមត្ថភាពល្អប្រសើរជាង និងប្រាក់ខែតិចជាងការរំពឹងរបស់អ្នក ឬក៏មានបទពិសោធន៍ច្រើនជាងអ្នក ដូចនេះហើយវាជាការលំបាកក្នុងការប្រកួតប្រជែងជាមួយអ្នកទាំងនោះណាស់៕

No comments: