Slide show

មូលហេតុដែលមនុស្សជោគជ័យចូលចិត្តអានសៀវភៅ

វាគ្មានរូបមន្ដ ឬផ្លូវកាត់ដើម្បីឈានទៅរកភាពជោគជ័យនោះទេ។ ប៉ុន្ដែវាមាននិន្នាការរួមគ្នាមួយដែលបុគ្គលជោគជ័យបានចែករំលែកនោះគឺ ពួកគេចូលចិត្តអានសៀវភៅ។ លោក Warren Buffett អ្នកស្រី Oprah Winfrey និងលោក Bill Gates គឺសុទ្ធតែជាបុគ្គលជោគជ័យដែលចូលចិត្តអានសៀវភៅ។

ខាងក្រោមនេះជាអ្វីដែលមហាសេដ្ឋីដ៏មានឥទ្ធិពលទាំងបីបានចែករំលែកអំពីការអានសៀវភៅ៖


វិនិយោគិនលោក Warren Buffet បានប៉ាន់ប្រមាណថា ការងារប្រហែលជា ៨០%របស់គាត់ក្នុងមួយថ្ងៃគឺបូជាចំពោះការអានសៀវភៅ និងសញ្ជឹងគិត។ គាត់ជាម្ចាស់សម្រង់សម្ដីដ៏ល្បីដែលបាន
និយាយថា៖ «ខ្ញុំតែងអង្គុយនៅក្នុងការរិយាល័យ ហើយអានសៀវភៅរៀងរាល់ថ្ងៃ»។
ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយដ៏ធំនៅសហរដ្ឋអាមេរិក លោកស្រី Oprah Winfrey បានចាប់ផ្ដើមអានសៀវភៅតាំងពីនៅក្មេងមករហូត៖ «សៀវភៅគឺជាផ្នែកមួយនៃសេរីភាពផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំរៀនអានសៀវភៅតាំងពីអាយុ ៣ឆ្នាំ»។
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានឲ្យសង្កត់ធ្ងន់ទៅលើការអានសៀវភៅ៖ «ខ្ញុំពិតជាមានក្ដីស្រមៃជាច្រើនពេលខ្ញុំនៅតូច ហើយខ្ញុំគិតថាដំណោះស្រាយដ៏ល្អបំផុតដើម្បីឈានទៅរកការពិតនោះគឺការអានសៀវភៅឲ្យបានច្រើន»។
បុគ្គលជោគជ័យយល់ថា ការអានច្រើនមានប្រយោជន៍ចំពោះខ្លួនឯង ក៏ដូចជាអាជីវកម្មផងដែរ។ ខាងក្រោមនេះអត្ថប្រយោជន៍នៃការអានសៀវភៅ៖

១. វានាំឲ្យអ្នកអាចត្រាប់តាមបុគ្គលជោគជ័យផ្សេងទៀត

ការអានសៀវភៅច្រើនអំពីបុគ្គលណាម្នាក់ដែលអ្នកកោតសរសើរ អ្នកបានដឹងច្រើនអំពីបទពិសោធន៍ ឥទ្ធិពល និងភាពជោគជ័យរបស់ពួកគេ។ វាជាជំហានដំបូងដ៏អស្ចារ្យដើម្បីឈានទៅរកទិសដៅពិតប្រាកដ។

២. វាបង្កើតឲ្យមានគំនិតល្អៗ

គំនិតរបស់យើងត្រូវបានបង្កើតឡើងដោយគំនិតរបស់អ្នកដទៃ។ ការអានសៀវភៅបានកាន់តែច្រើន នោះគំនិតរបស់យើងកាន់តែសម្បូរបែបទាំងក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហា។

៣. វាជួយឲ្យអ្នកបានសម្រាក

ការអានសៀវភៅជាវិធីដ៏ល្អបំផុតដើម្បីជួយឲ្យអ្នកបានសម្រាកខួរក្បាល។ វាក៏ជួយឲ្យអ្នកគិតមួយៗ សម្លឹងមើលអ្វីមួយបានច្បាស់ និងជួយគ្រប់គ្រងខ្យល់ដង្ហើមរបស់អ្នក៕



No comments: