Why should i root?
លោកអ្នកប្រហែលជាធ្លាប់លឺ ឬដឹងខ្លះរួចមកហើយនូវពាក្យថា Root ឬ Root Phone សម្រាប់ទូរស័ព្ទដៃប្រភេទ Android ។ វាមិនមែនជារឿងស្មុគស្មាញដែលពិបាកយល់អ្វីឡើយ ខាងក្រោមនេះ សំបុកអាយធី នឹងបង្ហាញជូននូវគន្លឹះ និងវិធីមួយចំនួនក្នុងការ Root ទូរស័ព្ទដៃ ឬឧបករណ៍ដែលដំណើរការជាមួយ Android ដូចជា Tablet ជាដើម ។ លោកអ្នកអាចអនុវត្តន៍ ដោយខ្លួនឯង និងចំណាយពេលតែមួយភ្លែតតែប៉ុន្នោះ ។
បន្ទាប់ពី Root ទូរស័ព្ទលោកអ្នកហើយ អ្នកនឹងមានសិទ្ធិពេញលេញ ក្នុងការដំណើរការកម្មវិធីនានា ដែលទាមទារឲ្យ Root ទូរស័ព្ទមុននឹងអាចដំឡើង ឬប្រើប្រាស់បាន ។ កម្មវិធីទាំងនោះ នឹងអាចបិទ bloatware – ត្រួតពិនិត្យការអនុញ្ញាតសិទ្ធិរបស់កម្មវិធី (app permissions) – អាចបើក ការភ្ជាប់ពីឧបករណ៍មួយទៅមួយទៀត (tethering) ហើយនឹងលក្ខណៈពិសេសមួយចំនួនទៀត ។
ក. ហេតុអ្វីចាំបាច់ “Root” ?
មូលដ្ឋានគ្រឺះរបស់ Android គឺ Linux ។ នៅលើប្រព័ន្ធដំណើរការ Linux User Root គឹអាចមានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ និងការកំណត់នានា ប្រៀបដូចជា User Administrator នៅក្នុង Windows ដូច្នោះដែរ ។ User Root អាចចូលទៅដំណើរការប្រព័ន្ធទាំងមូល (Operating System) និងអាចធ្វើអ្វីបានគ្រប់យ៉ាង ។ ជាធម្មតាទូរស័ព្ទ ឬឧបករណ៍ដែលដំណើរការលើ Android មិន Root ជាស្រេច នៅពេលទិញមកដំបូងនោះទេ ហើយប្រសិនសិនបើឧបករណ៍ ឬទូរស័ព្ទនោះបាន Root ហើយ ខាងក្រុមហ៊ុន និងហាងទូរស័ព្ទ នឹងមិនធានានូវរាល់បញ្ហាដែលអាចកើតមានឡើងក្រោយពេល Root នោះទេ មានន័យថា លោកអ្នកនឹងបាត់បង់ការធានាពីអ្នកលក់ ។ប្រសិនបើគ្មានការចាំបាច់ លោកអ្នកមិនត្រូវ Root ទូរស័ព្ទ ឬឧបករណ៍ដែលដំណើរការដោយ Android ជាដាច់ខាតនោះឡើយ ។ឧទាហរណ៍៖ កម្មវិធីកម្ចាត់ និងការពារមេរោគ Avast សម្រាប់ Android ទាមទារឲ្យលោកអ្នក Root ទូរស័ព្ទ មុននឹងអាចដំណើរការកម្មវិធីនេះបាន ព្រោះថា Firewall (ការកំណត់សុវត្ថិភាព) ត្រូវបានផ្តល់សិទ្ធិសម្រាប់ទូរស័ព្ទ ដែល Root ហើយតែប៉ុន្នោះ ។
ខ. សូមចំណាំមុននឹងសម្រេចចិត្ត Root
មុននឹងលោកអ្នកសម្រេចចិត្តច្បាស់លាស់ថា នឹង Root ទូរស័ព្ទ ឬ Tablet របស់អ្នក សូមចំណាំនូវចំណុចមួយចំនួនដូចខាងក្រោមនេះ ៖
- ការធានា (Warranty) – ហាងទូរស័ព្ទ ឬក្រុមហ៊ុនភាគច្រើន នឹងមិនទទួលធានាថា ទូរស័ព្ទអ្នកក្រោយពេល Root ហើយអាចនឹងមានបញ្ហា ឬអត់នោះទេ ។ តែជាការពិត ការ Root នឹងមិនប៉ះពាល់ដល់ផ្នែករឹង (Hardware) នៃទូរស័ព្ទដោយផ្ទាល់នោះទេ ។ លោកអ្នកនៅតែអាច “unroot” ទូរស័ព្ទ ឬ tablet មកដើមវិញបាន ដោយគ្មាននរណាដឹងថា អ្នកធ្លាប់ Root ឬអត់ឡើយ ។
- សុវត្ថិភាព (Security) – ការចំណាយប្រាក់ទិញកម្មវិធី ឬរបស់របសមួយចំនួនតាមអនឡាណ ដូចជាការប្រើប្រាស់ Google Wallet ដែលអាចមានចម្លោះប្រហោងសម្រាប់អ្នកដែលប្រើប្រាស់ ទូរស័ព្ទ Root ហើយទិញទំនិញតាមគណនី Google ។ លោកអ្នកនឹងទទួលបានការព្រមានពី Google Wallet ប្រសិនបើអ្នកបាន Root ទូរស័ព្ទ ហើយប្រើប្រាស់សេវានេះ ។
- គាំងលែងដំណើរការ (Bricking) – ការ Root ទូរស័ព្ទ ឬ Tablet គឺជាដំណើរការដ៏ប្រុងប្រយ័ត្ន និងងាយមានបញ្ហានៅអំឡុងពេល Root ឬ Jailbreak សម្រាប់ iPhone ។ លោកអ្នកត្រូវប្រាកដថា ដំណើរការនីមួយៗ នៃការ Root បានត្រឹមត្រូវតាមការណែនាំ និងស្របតាមអ្វីដែលគេបានបង្ហាញ ដូចជាការប្រើប្រាស់ Custom ROM ដើម្បីដំឡើងកំណែប្រែ Android ពី ទាបទៅខ្ពស់ (ពី 2.3.6 ទៅ 4.1.2) ជាដើម ។
គ. ការដំឡើង
ជាទូទៅការ Root គឺជាការអនុវត្តន៍ដោយចុចតែមួយដង (Single Click) ជាការស្រេច តែយ៉ាងណា លោកអ្នកនូវតែត្រូវការដឹងរឿងមួយចំនួនដូចខាងក្រោម៖- ទាញយក និងដំឡើង Java JDK និង Android SDK លើកុំព្យូទ័រមុននឹងដំណើរការ Root ដោយ Java ត្រូវតែដំឡើង មុននឹងដំឡើង Android SDK ។
- ដាក់ឲ្យដំណើរការ (Enable) USB debugging លើទូរស័ព្ទ Android ដោយចូលទៅកំណត់ត្រង់ Settings => Applications => Development ។
លោកអ្នកនឹងត្រូវការ USB Drivers សម្រាប់ឲ្យទូរស័ព្ទ និងកុំព្យូទ័រអាចស្គាល់គ្នា នៅពេលភ្ជាប់ដោយខ្សែ USB ។ កម្មវិធី SuperOneClick អាចនឹងធ្វើការដំឡើងដោយស្វ័យប្រវត្តិ ទៅលើកុំព្យូទ័រនូវ USB Driver ដែលត្រូវការសម្រាប់ប្រភេទទូរស័ព្ទនីមួយៗ ។ លោកអ្នកក៏អាចស្វែងរក USB Drivers សម្រាប់ទូរស័ព្ទ ឬ Tablet អ្នកតាមគេហទំព័រដើមនៃឧបករណ៍នោះបានផងដែរ ។
ឃ. ដំណើរការ Root ជាមួយ SuperOneClick
លោកអ្នកអាចស្វែងរក និងទាញយក SuperOneClick នៅឯ shortfuse.org ដែលជាគេហទំព័រដើម និងផ្លូវការនៃ SuperOneClick ។ បន្ទាប់ពីទាញយកហើយ សូមដំណើរការកម្មវិធី SuperOneClick.exe ។សូមចុចលើប៊ូតុង Root នៅក្នុងផ្ទាំង SuperOneClick វានឹងដំណើរការភ្លាមៗ ។
សូមចុចសាកល្បងដំណើរការ “Run a test” ដោយចុចលើប៊ូតុង Yes ដូចរូបខាងក្រោម ។
ង. Superuser
កម្មវីធី SuperOneClick នឹងដំឡើងកម្មវិធី SuperUser ដោយស្វ័យប្រវត្តិ ដែលមានសិទ្ធិក្នុងការអនុញ្ញាត និងមិនអនុញ្ញាតឲ្យកម្មវិធីណាមួយអាចដំណើរការជាលក្ខណៈ Super User (មានសិទ្ធិស្មើនឹង Administrator ដែលអាចប្រើប្រព័ន្ធខាងក្នុងបាន) ។ យ៉ាងណាមិញ លោកអ្នកក៏អាចស្វែងរកកម្មវិធី Super User បាននៅ Google Play ប្រសិនបើទូរស័ព្ទ ឬឧបករណ៍អ្នកមិនទាន់បានដំឡើង ហើយវាដំឡើងបាននៅតែលើទូរស័ព្ទ ឬឧបករណ៍ដែល Root ហើយតែប៉ុន្នោះ ។
ជាចុងក្រោយ លោកអ្នកនឹងទទួលបានទូរស័ព្ទ និងឧបករណ៍ដែលបាន Root ហើយ និងមានសិទ្ធិពេញលេញ ក្នុងការដំណើរការកម្មវិធីណាក៏ដោយ ជាពិសេសកម្មវិធីដែលទាមទារសិទ្ធិក្នុងការដំណើរការជាមួយ Rooted Device ។ សម្រាប់បញ្ហា សំណួរ និងចម្ងល់នានា សូមដាក់មតិ នៅក្នុងប្រអប់ខាងក្រោម ។
No comments: