សាកលវិទ្យាល័យ Stanford វ៉ាដាច់លើការផលិតធនធានមនុស្សខ្លាំងខាងវិស័យអ៊ីនធឺណិត

និស្សិតសាកលវិទ្យាល័យ Stanford ក្នុងពិធីប្រគល់សញ្ញាបត្រប្រភព៖ galleryhip.com
កន្លងមក គេធ្លាប់ល្បីថាសាកលវិទ្យាល័យហាវើត ល្បីល្បាញខាងផលិតធនធានមនុស្សប្រកបដោយគុណភាពល្អផ្ដាច់គេលើលោក។ ប៉ុន្តែ ងាកមកសាកលវិទ្យាល័យស្ទែនហ្វឹត (Stanford University) វិញក៏មិនអន់ដែរ ព្រោះ Stanford ឈរលំដាប់កំពូលប្រហាក់ប្រហែលនឹង Harvard ដែរ។
បើនិយាយអំពីការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន – វិស័យវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស័យអ៊ីនធឺណិត និងបណ្ដាញសង្គម (Social Media/ Social Network) គឺសាកលវិទ្យាល័យ Stanford សូមវ៉ាដាច់ម្នាក់ឯងជាគ្រឹះស្ថានឧត្ដមសិក្សាដែលមាននិស្សិតរៀនចប់ពីសាកលវិទ្យាល័យនេះ ហើយក្លាយជាសហគ្រិនខាងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបណ្ដាញសង្គមច្រើនលើសសាកលវិទ្យាល័យណាៗទាំងអស់ ហើយសុទ្ធសឹងជាក្រុមហ៊ុនធំៗលំដាប់កំពូលទៀតផង។
លោក Lucas Duplan ជាអ្នកជំនាញខាងសហគ្រិនភាពបច្ចេកវិទ្យាតាំងពីកំណើតតែម្ដង។ លោកចាប់ប្រកបមុខរបរពីលក់កេស iPod នៅលើគេហទំព័រ eBay តាំងពីពេលលោកចេះស្លៀកខោត្រឹមជង្គង់។ កាលពីនៅវ័យក្មេង លោកបានធ្វើដំណើរទៅលេងផ្ទះលោកយាយរបស់លោកនៅប្រទេសក្រូអាត (Croatia) លោកចេះតតំណភ្ជាប់អ៊ីនធឺណិតប្រភេទ Wi-Fi ពីផ្ទះរបស់លោកយាយលោកសម្រាប់តទៅឲ្យអ្នកជិតខាងប្រើប្រាស់ជាលក្ខណៈគិតលុយ។ ក្នុងនាមជានិស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ លោកមានសមត្ថភាពផលិត software សម្រាប់ដំណើរការលើទូរស័ព្ទ (app) ឈ្មោះ Clinkle ដែលលោកអាចរកចំណូលបាន ២៥ លានដុល្លារពី app នេះ។
អគារសាកលវិទ្យាល័យ Stanford (Stanford University ប្រភពរូបភាព៖ wikipediaអគារសាកលវិទ្យាល័យ Stanford (Stanford University ប្រភពរូបភាព៖ wikipedia
សាកលវិទ្យាល័យ Stanford ផលិតធនធានមនុស្សឲ្យក្លាយជាសហគ្រិនខាងវិស័យបច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធឺណិតច្រើនជាងសាកលវិទ្យាល័យណាៗទាំងអស់នៅសហរដ្ឋអាមេរិក។ បុគ្គលល្បីៗដែលជានិស្សិតជាន់ចាស់នៃសាកលវិទ្យាល័យ Stanford មានដូចជា៖ ស្ថាបនិកក្រុមហ៊ុនអ៊ីនស្តាក្រាម (Instragram) ដែលបានលក់កម្មវិធីបណ្ដាញសង្គមនេះទៅឲ្យក្រុមហ៊ុនហ្វេសប៊ូក (Facebook) ក្នុងតម្លៃ ១ ពាន់លានដុល្លារ។ និស្សិតជាន់ចាស់របស់ Stanford មួយក្រុមទៀតអភិវឌ្ឍបណ្ដាញសង្គម Snapchat ដែលដាក់ឲ្យដំណើរការទើបតែបានមួយឆ្នាំកន្លះប៉ុន្តែតម្លៃក្រុមហ៊ុនតាមតម្លៃទីផ្សារបានកើនដល់ ៨០០ លានដុល្លារ។
សហស្ថាបនិកក្រុមហ៊ុន HP គឺលោក William Hewlett និងលោក David Packard ជានិស្សិតជាន់ចាស់របស់សាកលវិទ្យាល័យ Stanford កាលពីអំឡុងទសវត្សទី៣០។ ក្រៅពីនោះ សហគ្រិនសំខាន់ៗដែលបញ្ចប់ការសិក្សាពី Stanford មានដូចជា ៖ សហស្ថាបនិកបណ្ដាញ Cisco – ស្ថាបនិកប្រព័ន្ធ Sun Microsystems – ស្ថាបនិកក្រុមហ៊ុន អ៊ីនធែល (Intel) – ស្ថាបនិកក្រុមហ៊ុនយ៉ាហ៊ូ (Yahoo) – ស្ថាបនិកក្រុមហ៊ុន Netflix – ស្ថាបនិកសេវា Paypal – ស្ថាបនិកគេហទំព័រព័ត៌មាន TechCrunch – ស្ថាបនិកបណ្ដាញ Electronic Arts – ស្ថាបនិកបណ្ដាញសង្គម LinkedIn – ស្ថាបនិកបណ្ដាញសង្គមយូធូប (YouTube) និងម៉ូហ្ស៊ីឡា (Mozilla) – ស្ថាបនិក Firefox។ ក្រៅពីនេះ សហស្ថាបនិកក្រុមហ៊ុន Google គឺលោក Larry Page និង Sergey Brin សុទ្ធតែជានិស្សិតជាន់ចាស់នៃសាកលវិទ្យាល័យ Stanford។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CB Insight បានស្រាវជ្រាវឃើញថាចាប់ពីឆ្នាំ២០០៧ ទៅទល់នឹងឆ្នាំ២០១១ សហគ្រិនដែលបានបញ្ចប់ការសិក្សានៅ Stanford បានរកចំណូលបាន ៤,១ ពាន់លានដុល្លារពីការវិនិយោគ ធៀបនឹងសហគ្រិនរៀនចប់ពីហាវើតស្ថិតនៅចំណាត់ថ្នាក់លេខ២ គឺរកចំណូលបាន ៣,៨ ពាន់លានដុល្លារ។ គួរកត់សម្គាល់ថាចំណាត់ថ្នាក់លេខពីរនេះ បើកុំតែបាន Facebook ជួយចូលរួមចំណែករហូតដល់ ២ ពាន់លានដុល្លារឯណោះ។
កាលពីឆ្នាំ២០១២ ក្រុមអ្នកស្រាវជ្រាវនៅ Stanford វាយតម្លៃថានិស្សិតជាន់ចាស់ (alumni) និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ Stanford បានបើកក្រុមហ៊ុនរកស៊ីខ្លួនឯងចំនួន ៣៩ ៩០០(39,900) ក្រុមហ៊ុនចាប់តាំងពីទសវត្សទី៣០រៀងមក និងផ្ដល់ឱកាសការងារ ៥,៤ លានមុខតំណែងសម្រាប់បុគ្គលិកក្រុមហ៊ុន។ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនទាំងនោះមានចំនួនសរុប ២,៧ ពាន់ពាន់ លានដុល្លារ (trillion)។ ប្រសិនបើនិស្សិត Stanford បង្កើតជាប្រទេស គឺទំហំសេដ្ឋកិច្ចរបស់ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសដែលមានទំហំសេដ្ឋកិច្ចធំបំផុតទាំងដប់ក្នុងពិភពលោក។
លោក Lucas Duplan ម្ចាស់ក្រុមហ៊ុន Clinkle
លោក Duplan អាយុ ២២ ឆ្នាំជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Clinkle។ ក្រុមហ៊ុននេះផ្ដល់សេវាប្ដូរសាច់ប្រាក់ និងប័ណ្ណឥណទាន (credit card) ដោយប្រើបច្ចេកវិទ្យាសំឡេងដ៏ទំនើប។ កាលពីចុងខែមិថុនា ឆ្នាំទៅមិញ លោក Duplan រកចំណូលបាន ២៥ លានដុល្លារពីបណ្ដាវិនិយោគិននៅ Silicon Valley ល្បីៗដូចជាលោក Peter Thiel ដែលជាស្ថាបនិកក្រុមហ៊ុន PayPal និងធ្លាប់សិក្សានៅសាកលវិទ្យាល័យ Stanford។ សូមបញ្ជាក់ថាលោក Duplan ទើបតែបញ្ចប់ការសិក្សាពី Stanford កាលពីដើមឆ្នាំ២០១៥។
លោក Lucas Duplan ស្ថាបនិកក្រុមហ៊ុន Twinkle (cdn.nextshark.com)លោក Lucas Duplan ស្ថាបនិកក្រុមហ៊ុន Twinkle (cdn.nextshark.com)
លោក Mike Krieger និង Kevin Systrom ស្ថាបនិកក្រុមហ៊ុន Instagram
ក្រុមហ៊ុន Instagram ជាបណ្ដាញសង្គមដែលល្អបំផុតខាងចែករំលែករូបថត ត្រូវបានបង្កើតកាលពីឆ្នាំ២០១០ដោយនិស្សិតជាន់ចាស់របស់ Stanford ពីររូបគឺលោក Mike Kriegger និងលោក Kevin Systrom។ បណ្ដាញសង្គម Instagram (អ៊ីនស្តាក្រាម) បង្កលក្ខណៈឲ្យគេអាចចែករំលែកតគ្នានូវរូបថត។ កាលពីឆ្នាំ២០០៤ លោក Systrom មិនព្រមចូលក្នុងក្រុមហ៊ុន Facebook របស់លោក Mark Zuckerberg ទេ។ ក្រោយមក Facebook បានទិញយកក្រុមហ៊ុន Instagram ក្នុងតម្លៃ ១ ពាន់លានដុល្លារ។
លោក Mike Krieger និង Kevin Systrom ស្ថាបនិកក្រុមហ៊ុន Instagram (www.dailycal.org)លោក Mike Krieger និង Kevin Systrom ស្ថាបនិកក្រុមហ៊ុន Instagram (www.dailycal.org)
លោក Evan Spiegel និងលោក Bobby Murphy ស្ថាបនិកក្រុមហ៊ុន Snapchat
Snapchat ជាបណ្ដាញសង្គមសម្រាប់ចែករំលែករូបភាព និងរូបថតដូច Instagram ដែរ។ តាមពិត អស់លោកទាំងពីររូបបានបង្កើតកម្មវិធី Snapchat ដំបូងជាលំហាត់ដែលគ្រូដាក់ឲ្យអនុវត្តក្រៅម៉ោងសិក្សា (homework)។ បច្ចុប្បន្ន បណ្ដាញសង្គមនេះមានគេចែករំលែករូបថតឲ្យគ្នាទៅវិញទៅមក ២០០ លានសន្លឹកក្នុងមួយថ្ងៃៗ។ តម្លៃទីផ្សាររបស់ក្រុមហ៊ុនមានទំហំទឹកប្រាក់ ៨០០ លានដុល្លារ។
mashable.com
លោក Sergey Brin និងលោក Larry Page ស្ថាបនិកក្រុមហ៊ុន Google
ក្រុមហ៊ុនយក្សខាងស្វែងរកទិន្នន័យតាមអ៊ីនធឺណិត (Google) កាលពីដំបូងឡើយ កម្មវិធីនេះជាលំហាត់ដែលគ្រូដាក់ឲ្យធ្វើ។ កាលណោះ អស់លោកទាំងពីរសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Stanford ហើយគ្រូបានដាក់លំហាត់ក្រៅម៉ោងសិក្សាឲ្យធ្វើ។ លោកក៏បង្កើត Software ប្រភេទ Google នេះឡើង។ កាលពីឆ្នាំ១៩៩៨ Altavista ជាកម្មវិធីស្វែងរកធំជាងគេកាលសម័យនោះ រីឯ Google ទើបតែយកទៅសាកល្បងប្រើនៅក្នុង Stanford ប៉ុណ្ណោះ៕

No comments: