Slide show

ការពិតគួរឲ្យភ្ញាក់ផ្អើល ១០យ៉ាងរបស់ Bill Gates



 ១. អ្នកមានបំផុតនៅអាមេរិក
២. សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ជោគជ័យបំផុតមួយគឺក្រុមហ៊ុន Microsoft
៣. អ្នកបង្កើតមូលនិធិមនុស្សធម៌ Bill & Melinda Gates Foundation

ប៉ុន្ដែមានការពិតជាច្រើនអំពី Gates ដែលអ្នកមិនបានដឹង៖
១. កាលពីវ័យជំទង់ ខណៈដែលរៀននៅសាលា Lakeside Prep School  លោក Gates
បានសរសេរកម្មវិធីកុំព្យូទ័រជាលើកដំបូងសម្រាប់កុំព្យូទ័រ General Electric
computer 
២. នៅពេលសាលារៀនដឹងពីចំណង់ចំណូលចិត្តរបស់គាត់ក្នុងការសរសេរ Code
គេបានអនុញ្ញាតឲ្យគាត់សរសេរកម្មវិធីកុំព្យូទ័រសម្រាប់ដាក់កាលវិភាគឲ្យសាលា។
៣. Gates ក៏មិនខុសពីសហគ្រិនជោគជ័យក្នុងវិស័យបច្ចេកវិទ្យាផ្សេងទៀតនោះទេ
គឺគាត់បានបោះបង់ចោលការសិក្សាពីមហាវិទ្យាល័យ Harvard University ក្នុងឆ្នាំ
១៩៧៥ ដើម្បីបូជាពេលវេលារបស់ខ្លួនឲ្យ Microsoft
៤. Gates ត្រូវបានចាប់ខ្លួនម្ដងនៅ New Mexico ក្នុងឆ្នាំ ១៩៧៧
ដោយសារគាត់បើកបរដោយគ្មានប័ណ្ណបើកបរ ហើយឆ្លងកាត់ភ្លើងក្រហម។
៥. Gates ធ្លាប់រៀនបើកយន្ដហោះរហូតដល់ឆ្នាំ ១៩៩៧។ បច្ចុប្បន្ន
គាត់មានយន្ដហោះផ្ទាល់ខ្លួន ហើយគាត់បានចាត់ទុកវាថា
ជាការចំណាយខ្ជះខ្ជាយរបស់គាត់។
៦. អ្វីដែល Gates ចំណាយខ្ជះខ្ជាយបំផុត ក្រៅពីយន្ដហោះផ្ទាល់ខ្លួន គឺសៀវភៅ Codex
Leicester ជាកម្រងស្នាដៃរបស់អ្នកនិពន្ធ Leonardo da Vinci។ គាត់ទទួលបាន Codex
ពីការដេញថ្លៃមួយឆ្នាំ ១៩៩៤ ក្នុងតម្លៃ ៣០.៨ លានដុល្លារអាមេរិក។
៧. ថ្វីបើ Gates មានសម្បត្តិមហាសាល ប៉ុន្ដែគាត់និយាយថា
កូនរបស់គាត់ម្នាក់ៗនឹងទទួលបានត្រឹមតែ ១០លានដុល្លារតែប៉ុណ្ណោះ។
វាគ្រាន់តែជាភាគតូចមួយនៃទ្រព្យសម្បត្តិ ៨១,១ពាន់លានដុល្លាររបស់គាត់។
«ការបន្សល់ទុកកេរ្ដិ៍មរតកមហាសាលឲ្យកូនជាការធ្វើបាបពួកគេ» នេះជាពាក្យសម្ដីលោក
Gates
៨. Gates អត់ចេះភាសាបរទេស។ នេះជាអ្វីដែលគាត់សោកស្ដាយបំផុតក្នុងជីវិតរបស់គាត់។
៩. ប្រសិនបើក្រុមហ៊ុន Microsoft បានមិនដំណើរការទេ លោក Gates និយាយថា
លោកអាចក្លាយជាអ្នកស្រាវជ្រាវ Artificial Intelligence
១០. ក្រុមចម្រៀងដែលគាត់ចូលចិត្ត គឺក្រុម Weezer

No comments: