នារីៗទាំងឡាយគួរតែមើលនូវអត្ថបទនេះ
ប្រិយមិត្តទាំងអស់គ្នា សារសំខាន់ដែល ផឹងលីយួន ហ្វើសលេឌី របស់ប្រទេសចិន
នារីៗទាំងឡាយគួរតែមើលនូវអត្ថបទនេះ
ផឹងលីយួន ភរិយារបស់ ជិនភីង អ្នកដឹកនាំចិន បានបញ្ចេញទស្សនគតិទាក់ទង
មនុស្សស្រីថា
“សម្រាប់មនុស្សស្រី សូមត្រឹមតែអាចត្រួតត្រាទៅលើឥរិយាបថរបស់ខ្លួនឲ្យបានល្អ
នោះគឺចាត់ទុកថាប្រពៃណាស់ទៅហើយ ហើយហេតុអីចាំបាច់ទៅត្រួតត្រាលើមនុស្ស
ប្រុស?
មនុស្សប្រុសណាដែលស្តាប់តាមពាក្យសំដីរបស់យើង គឺយើងមិនចាំបាច់ទៅត្រួតត្រាលើគេនោះទេ តែសម្រាប់មនុស្សប្រុសណាដែលមិនស្តាប់យើង ទោះបីជាយើងចង់ត្រួតត្រាគេប៉ុណ្ណាក៏ដោយក៏មិនអាចទៅរួចដែរ។ មនុស្សប្រុសដែលធ្វើល្អចំពោះយើង គឺមិនចាំបាច់ទៅត្រួតត្រាគេទេ ឯមនុស្សប្រុសដែលធ្វើអាក្រក់ចំពោះយើងនឹងគ្មានថ្ងៃឲ្យយើងត្រួតត្រាគេបានឡើយ។ ចំពោះប្រុសដែលស្រលាញ់យើងយើងក៏មិនចាំបាច់ទៅត្រួតត្រាគេដែរ ហើយបើគេមិនស្រលាញ់យើង យើងក៏មិនអាចត្រួតត្រាគេបានដូចគ្នា”។ហើយនេះគឺជាសារសំខាន់ដែល ផឹងលីយួន ហ្វើសលេឌី របស់ប្រទេសចិន បានផ្ញើដល់នារីៗជុំវិញពិភពលោក
1. ការចុះទុនឲ្យខ្លួនឯង
ប្រសិនបើមនុស្សស្រីណាលះបង់ពេលវេលាដ៏មានតំលៃរបស់ខ្លួនឲ្យទៅមនុស្សប្រុសណាមួយ អស់រយៈពេលជាច្រើនឆ្នាំដើម្បីឲ្យបានគេមកជាគូជីវិត ប៉ុន្មានដប់ឆ្នាំក្រោយមកមនុស្សស្រីនោះនឹងត្រូវរកគ្រប់វិធីដើម្បីចងបុរសម្នាក់នោះមិនឲ្យទៅណាបាន។ ផ្ទុយទៅវិញបើសិនជានារីៗទាំងអស់
លះបង់ពេលវេលាដើម្បីអភិវឌ្ឍខ្លួននោះអ្នកអាចស្វែងរកស្នេហាពិតរបស់ខ្លួនបានយ៉ាងងាស្រួល។ ស្នេហាគឺជាសេចក្តីសុខផ្នែកផ្លូវចិត្តនិងអារម្មណ៍ដែលតាំងនៅលើមូលដ្ឋាននៃចំនង់ចំនូលចិត្តរបស់យើង ដែលយើងអាចបង្កើតវាបានដើម្បីធ្វើជាភាពទាក់ទាញសម្រាប់ខ្លួនឯង។ចូរចាំទុកថាមនុស្សស្រីដែលឆ្នើម មានតំលៃតែប៉ុណ្ណោះ ទើបមើលទៅមានមន្តស្នេហ៍គួរឲ្យលង់នៅក្នុងអារម្មណ៍របស់មនុស្សប្រុស។
2. មនុស្សស្រីដែលមានភាពម្ចាស់ការលើខ្លួនឯង
គឺជាមនុស្សស្រីដែលមានការគិត និង មានទស្សនគតិចំពោះជីវិតរបស់ខ្លួន
ផ្តល់តំលៃឲ្យខ្លួនឯង មានក្តីស្រមៃ ចេះអភិវឌ្ឍខ្លួនឲ្យរីកចម្រើនទៅមុខ មិនលះបង់ឧត្តមគតិរបស់ខ្លួន ប្រកបមុខរបរដែលខ្លួនស្រលាញ់ពេញចិត្ត មានក្តីសុខជាមួយនឹងខ្លួនឯង មានមោទនភាពចំពោះភាពជោគជ័យរបស់ខ្លួន ធ្វើការរកលុយដោយមិនចាំបាច់ពឹងអ្នកណា។ កុំគិតតែពឹងមនុស្សប្រុសតែម្យ៉ាង ព្រោះមនុស្សស្រីដែលដែលរឹងមាំហើយមានសមត្ថភាពនឹងធ្វើឲ្យ
មើលទៅមានភាពជឿជាក់និងមានមន្តស្នេហ៍ខ្លាំង។
3. បន្ថែមថាមពលជីវិតឲ្យខ្លួនឯង
សង្គមសព្វថ្ងៃនេះបានដើរទៅមុខយ៉ាងរហ័ស មានការប្រណាំងប្រជែងសុីសាច់ហុចឈាមជាច្រើនកើតឡើង តើយើងត្រូវធ្វើខ្លួនយ៉ាងណាដើម្បីឲ្យលេចធ្លោនៅកណ្តាលក្រុមមនុស្សទាំងនោះ? យើងត្រូវបន្ថែមថាមពលឲ្យខ្លួនឯងដោយការស្វែងរកចំនេះដឹង រៀនជំនាញ និងសមត្ថភាពផ្សេងៗហើយត្រូវតែអភិវឌ្ឍខ្លួនទៅមុខជានិច្ច ដើម្បីឲ្យសង្គមបានដឹងពីសម្ថភាពដ៏អស្ចារ្យរបស់មនុស្សស្រីដូចជាយើង។
4. ត្រូវធ្វើខ្លួនឲ្យសមសួនគួរឲ្យស្ញើកសរសើរ
“ ក្នុងពិភពលោកនេះគ្មានមនុស្សស្រីមុខអាក្រក់ទេ គឺមានតែមនុស្សស្រីខ្ជិលតែប៉ុណ្ណោះ” មនុស្សស្រីគួរចេះតែងខ្លួនឲ្យស្អាត បាតមានរសនិយម មានភាពទាន់សម័យទាក់ទាញអ្នកដែលបានឃើញ។ មនុស្សស្រី ស្អាត ឬ មិនស្អាតមិនសំខាន់នោះទេ អ្វីដែលសំខាន់នោះគឺមានភាពឆ្នើម ប្រសិនបើ បណ្តោយខ្លួនតាមយថាកម្មដោយសារតែជាមនុស្សខ្ជិល កខ្វក់ នោះមុនស្នេហ៍ក៏បាត់បង់ទៅតាមនោះដែរ។ បើខ្លួនមិនស្រលាញ់ខ្លួនផង តើសង្ឃឹមឲ្យគេមកស្រលាញ់ខ្លួនបានយ៉ាងម៉េចទៅ។
5. រៀនបន្ធូរបន្ថយ
មើលគ្រប់យ៉ាងឲ្យធ្លុះតែមិនចាំបាច់ត្រូវនិយាយចេញមកទេ។ រឿងខ្លះត្រូវធ្វើឲ្យមានភាពច្បាស់លាស់ ប៉ុន្តែរឿងខ្លះក៏ត្រូវធ្វើជាមិនដឹង តែក៏មិនដល់ថ្នាក់ល្ងង់ដែរ គ្រាន់តែឲ្យអ្នកផ្សេងបានដឺងថាយើងចូលចិត្តអ្វីមិនចូលចិត្តអ្វី។ រឿងខ្លះយើងគ្រាន់តែដឹងនៅក្នុងចិត្តទៅបានហើយ បើធ្វើមិនដឺងមិនលឺបានគួរតែធ្វើ រឿងដែលមិនចាំបាច់និយាយគួរកុំនិយាយចេញមកប្រសិនបើមិនមែនជារឿងធំដុំអីទេ គួរតែប្រលែងគេទៅ កុំបង្ខំគេរហូតដល់គេទាល់ច្រករកផ្លូវចេញមិនឃើញ នោះមិនមែនជា
ចរិតដ៏ល្អនោះទេ។
6. មន្តស្នេហ៍ពិតប្រាកដ
មនុស្សស្រីដែលមានមន្តស្នេហ៍ពិតប្រាកដនោះគឺអ្នកដែលមានសមត្ថភាព និងមានភាពឈ្លៀសវៃក្នុងអាជីពការងាររបស់ខ្លួន ធ្វើឲ្យសង្គមបានទទួលស្គាល់នូវភាពឆ្លាតក៏ដូចជាសមត្ថភាពរបស់ខ្លូន។ មនុស្សស្រីដែលមានមន្តស្នេហ៍ នៅពេលដែលនិយាយជាមួយមនុស្សប្រុសនាងនឺងចេះដាក់ខ្លួនឲ្យមើលទៅសមរម្យ និយាយដោយហេតុនិងផល មិនរឹងកញ្ច្រឹសរហូតដល់ថ្នាក់ឬក តែក៏មិនគួរដាក់ខ្លួនពេករហូតដល់មើលទៅអន់។ យើងអាចបញ្ចេញនូវភាព ឈ្លៀសវៃនិងភាពបត់បែនរបស់យើងឲ្យម្ខាងទៀតមានភាពភ្ញាក់ផ្អើលនិងចូលចិត្តយើងបាន។
7. ធ្វើឲ្យអ្នកផងស្រលាញ់រាប់អាន
មនុស្សស្រីគួរចេះបង្កើតនូវទំនាក់ទំនងរវាងមនុស្សផ្សេងៗ មិនត្រូវដើរស្វែងរកផ្តេសផ្តាសនូវរឿងដែលមិនអាចទៅរួច។ មិនដើរនិយាយដើមគេរហូតដល់ធ្វើឲ្យមានបញ្ហាដល់អ្នកផ្សេងៗ គួរចេះ ប្រមាណខ្លួនឲ្យបានល្អ ប្រៀបដូចជាយើងកាត់អាវឲ្យល្មមនឹងខ្លួនគួរអញ្ចឹង ស្គាល់នូវពាក្យថាល្មម នោះអ្នកនឹងមានសេចក្តីសុខ។
8. ប្រាជ្ញា
ប្រាជ្ញាគឺជាក្បួននៃការគិតដែលពោរពេញទៅដោយហេតុនិងផលជាការបញ្ចេញនូវលក្ខណៈនិការគិតផ្សេងៗរបស់មនុស្សស្រី។ មនុស្សស្រីដែលមានប្រាជ្ញានឹងដឺងថាខ្លួនត្រូវការអ្វីកំពុងធ្វើអ្វីហើយមិនគួរធ្វើអ្វីមិនអួតអាងចំណេះដឹងរបស់ខ្លួនហើយអ្វីដែលសំខាន់បំផុតនោះគឺចេះយចំណេះដែលខ្លួនមានទៅប្រើឲ្យកើតប្រយោជន៍។ស្រីដែលមានប្រាជ្ញានឹងចេះវែកញែកមនុស្សប្រុស ហើយមិនទៅខូចពេលវេលាជាមួយប្រុសមិនគប្បីនោះទេ។
9. មនុស្សស្រីដែលល្អទន់ភ្លន់
ល្អនិងទន់ភ្លន់មិនមែនមានន័យថាទន់ខ្សោយ ឬ ចាញ់គេរហូតនោះទេ។ល្អនិងទន់ភ្លន់គឺមានន័យថា មិនមានបំណងអាក្រកចំពោះអ្នកដទៃចេះបន្ធូរបន្ថយមិនចេះគុំគួន។ចេះ“ឈប់ពេលដែត្រូវឈប់” ពេលរាប់អានគ្នាត្រូវមានចិត្តស្មោះត្រង់ មិនកុហកបោកប្រាស់ ត្រូវមានចិត្តអាណិតអាសូរចំពោះអ្នកដទៃ។
10. កុំដើរពង្រាយមន្តស្នេហ៍
មនុស្សស្រីមិនត្រូវប្រើចរិតនៅពេលដែលមានអារម្មណ៍ឯកាក៏ទៅរកមនុស្សប្រុសមកកំដរអារម្មណ៍ បែបនេះគឺមិនយុត្តិធម៌ចំពោះខ្លួនឯងក៏ដូចជាបុរសៗដែរ។ ចំពោះបុរសដែលយើងគ្មានចិត្តបេតីនោះគួរបដិសេធគេទៅ។ប្រសិនបើអ្នកផ្ញើសារទៅបុរសដែលអ្នកពេញចិត្តហើយគេមិនឆ្លើយតបមកវិញនោះ យើងមិនត្រូវផ្ញើសារទៅគេម្តងទៀតនោះទេ។ ប្រសិនបើគេនិយាយថាគេគេរវល់គ្មានពេលឆ្លើយតបសាររបស់អ្នកនោះបញ្ជាក់ថាគេគ្មានចិត្តលើអ្នកឡើយចូរកាត់ចិត្តបញ្ឈប់កាព្យាយាម ហើយទៅរកអ្នកដែលស្រលាញ់
អ្នកវិញចុះ។
No comments: