មេរៀនសំខាន់ៗ៤យ៉ាងដែលអ្នកគួររៀនសូត្រពីគន្លឹះជោគជ័យរបស់លោក Steve Jobs!
លោក Steve Jobs គឺជាអតីតសហស្ថាបនិក និង អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple ដែលពិភពលោកទទួលស្គាល់ថា ជាបុគ្គលអស្ចារ្យមួយរូបនៅលើពិភពលោក។ ថ្វីត្បិតតែ លោកបានស្លាប់អស់រយៈពេលជាច្រើនឆ្នាំទៅហើយក្តី ប៉ុន្តែកិត្តិសព្ទនៅតែល្បីល្បាញដដែល។
សូមបញ្ជាក់ថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple រូបនេះ បានព្យាយាមធ្វើការយ៉ាងខ្លាំងក្នុងជីវិតរបស់លោក ដើម្បីបង្កើតភាពជោគជ័យដ៏អស្ចារ្យ ។ មុនពេលលោក Steve Jobs ឈានដល់អាយុ៤០ឆ្នាំ លោកក៏មានគន្លឹះសំខាន់ៗ ដែលជួយឲ្យលោកអាចបន្តធ្វើរឿងអស្ចារ្យបែបនេះ។
លោកអ្នកអាចរៀនសូត្រពីគន្លឹះសំខាន់ៗរបស់លោក Steve Jobs ដែលមានប្រយោជន៍ខ្លាំងសម្រាប់ជីវិតរបស់អ្នក៖
ការសម្រេចចិត្តធ្វើការងារអ្វីមួយ គឺជារឿងដ៏សំខាន់បំផុតក្នុងជីវិតមនុស្សម្នាក់ៗ។ ជាមួយគ្នានោះ មានមនុស្សជាច្រើនបានសម្រេចចិត្តបោះបង់ចោលការងារដែលខ្លួនកំពុងធ្វើ ឬ អាចនិយាយបានថា ពួកគេបរាជ័យ នៅពេលមានឧបសគ្គកើតឡើងច្រើនពេក។ ជាធម្មតា ការលំបាកតែងកើតមានឡើងមិនអាចគេចផុតនោះទេ ប៉ុន្តែបើអ្នកពិតជាច្បាស់ថា ខ្លួនពិតជាពេញចិត្តនឹងការងារនោះមែន ហើយអ្នកនឹងបន្តដំណើរជានិច្ចបើទោះបីមានបញ្ហាអ្វីក៏ដោយ ។ ដូច្នេះហើយ អ្នកត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត ទើបអាចសម្រេចគោលដៅក្នុងជីវិត។
រាល់បច្ចេកវិទ្យា និង ភាពអស្ចារ្យជាច្រើនក្នុងលោក គឺមិនអាចកើតឡើងដោយងាយនោះទេបើគ្មានគំនិតច្នៃរបស់មនុស្ស។ មនុស្សគឺជា អ្នកបង្កើតអ្វីៗគ្រប់យ៉ាង ដូច្នេះហើយប្រសិនអ្នកផ្តល់ឱកាសឲ្យពួកគេអាចសាងស្នាដៃអ្វី នោះពួកគេនឹងអាចធ្វើរឿងអស្ចារ្យជាច្រើនទៅតាមសមត្ថភាព និងលក្ខណៈពិសេសរៀងៗខ្លួន។ ដោយសារតែ Steve Jobs យល់ឃើញបែបនេះហើយ បានជាលោកដឹកនាំក្រុមហ៊ុន Apple ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់និង បន្សល់ស្នាដៃជាច្រើនដល់រហូត។
ដើម្បីសម្រេចការងារដ៏ជោគជ័យ ក្នុងស្ថានភាពស្មុគស្មាញ និង លំបាកខ្លាំងនោះ គេពិតជាមិនអាចមើលរំលងអំពីវិន័យនោះទេ។ បើសិនមនុស្សគ្មានវិស័យលើខ្លួនឯង ពួកគេនឹងធ្វើអ្វីតាមតែចិត្តខ្លួនចង់ធ្វើ ពោលគឺធ្វើត្រង់នេះបន្តិចត្រង់នោះបន្តិច ដោយមិនច្បាស់លាស់ត្រង់ណាមួយឡើយ។ ទាក់ទងនឹងចំណុចនេះ លោក Steve Jobs គឺមិនដែលមើលរំលងអំពីការរឹតបន្តឹងវិន័យលើខ្លួនឯងឡើយ ព្រោះលោកយល់ឃើញថា វាគឺជាគន្លឹះដ៏សំខាន់ក្នុងការធ្វើការងារអ្វីមួយឲ្យបានសម្រេច។
ភាពអត់ធ្មត់គឺជារឿងសំខាន់មួយដែល មនុស្សគ្រប់គ្នាចាំបាច់ត្រូវមាន ព្រោះបើគ្មានការអត់ធ្មត់នោះទេ បញ្ហាតូចនឹងក្លាយជាបញ្ហាធំ ហើយក៏គ្មានថ្ងៃអាចសម្រេចផែនការរបស់ខ្លួនបាននោះដែរ។ ដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ វាពិតជាទាមទារឲ្យយើងចេះអត់ធ្មត់យ៉ាងខ្លាំងបំផុត ហើយនៅតែបន្តធ្វើការងារនោះរហូតជោគជ័យនៅថ្ងៃណាមួយ។ មុនពេលលោក Steve Jobs អាចដឹកនាំក្រុមហ៊ុនApple ឆ្ពោះទៅរកភាពជោគជ័យ ដូចបច្ចុប្បន្ននេះ គឺមិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះថាលោកមានឧបសគ្គរាប់មិនអស់។ ប៉ុន្តែដោយសារតែភាពអត់ធ្មត់ និង តស៊ូព្យាយាមជំនះរាល់បញ្ហាមិនរាថយ ធ្វើឲ្យលោកជោគជ័យយ៉ាងធំធេងបែបនេះ៕
សូមបញ្ជាក់ថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Apple រូបនេះ បានព្យាយាមធ្វើការយ៉ាងខ្លាំងក្នុងជីវិតរបស់លោក ដើម្បីបង្កើតភាពជោគជ័យដ៏អស្ចារ្យ ។ មុនពេលលោក Steve Jobs ឈានដល់អាយុ៤០ឆ្នាំ លោកក៏មានគន្លឹះសំខាន់ៗ ដែលជួយឲ្យលោកអាចបន្តធ្វើរឿងអស្ចារ្យបែបនេះ។
លោកអ្នកអាចរៀនសូត្រពីគន្លឹះសំខាន់ៗរបស់លោក Steve Jobs ដែលមានប្រយោជន៍ខ្លាំងសម្រាប់ជីវិតរបស់អ្នក៖
១) ផ្ដោតលើអ្វីដែលអ្នកពេញចិត្ត
២) មនុស្សគឺអស្ចារ្យ
រាល់បច្ចេកវិទ្យា និង ភាពអស្ចារ្យជាច្រើនក្នុងលោក គឺមិនអាចកើតឡើងដោយងាយនោះទេបើគ្មានគំនិតច្នៃរបស់មនុស្ស។ មនុស្សគឺជា អ្នកបង្កើតអ្វីៗគ្រប់យ៉ាង ដូច្នេះហើយប្រសិនអ្នកផ្តល់ឱកាសឲ្យពួកគេអាចសាងស្នាដៃអ្វី នោះពួកគេនឹងអាចធ្វើរឿងអស្ចារ្យជាច្រើនទៅតាមសមត្ថភាព និងលក្ខណៈពិសេសរៀងៗខ្លួន។ ដោយសារតែ Steve Jobs យល់ឃើញបែបនេះហើយ បានជាលោកដឹកនាំក្រុមហ៊ុន Apple ឆ្ពោះទៅរកភាពជោគជ័យជាបន្តបន្ទាប់និង បន្សល់ស្នាដៃជាច្រើនដល់រហូត។
៣) ត្រូវមានវិន័យ
ដើម្បីសម្រេចការងារដ៏ជោគជ័យ ក្នុងស្ថានភាពស្មុគស្មាញ និង លំបាកខ្លាំងនោះ គេពិតជាមិនអាចមើលរំលងអំពីវិន័យនោះទេ។ បើសិនមនុស្សគ្មានវិស័យលើខ្លួនឯង ពួកគេនឹងធ្វើអ្វីតាមតែចិត្តខ្លួនចង់ធ្វើ ពោលគឺធ្វើត្រង់នេះបន្តិចត្រង់នោះបន្តិច ដោយមិនច្បាស់លាស់ត្រង់ណាមួយឡើយ។ ទាក់ទងនឹងចំណុចនេះ លោក Steve Jobs គឺមិនដែលមើលរំលងអំពីការរឹតបន្តឹងវិន័យលើខ្លួនឯងឡើយ ព្រោះលោកយល់ឃើញថា វាគឺជាគន្លឹះដ៏សំខាន់ក្នុងការធ្វើការងារអ្វីមួយឲ្យបានសម្រេច។
៤) ភាពអត់ធ្មត់

No comments: