អនុវត្តគន្លឹះ ៦ ជំហាននេះ ដើម្បីក្លាយទៅជានិស្សិតសហគ្រិនដ៏ជោគជ័យម្នាក់
មិនមែនជានិស្សិតឆ្លាតបំផុតនោះដែរ។ ហេតុដូច្នេះ តើមានមូលហេតុអ្វីបានជាបុគ្គលទាំងនេះជោគជ័យជាងគេ?
មានចំណុចមួយដែលគេមិនត្រូវមើលរំលងនោះគឺថា មហាសេដ្ឋីអាមេរិកទាំងនេះមិនបានរង់ចាំពេលវេលារហូតដល់បញ្ចប់ថ្នាក់មហាវិទ្យាល័យត្រូវចាប់ផ្តើមរកស៊ីនោះឡើយ។ ម្ល៉ោះហើយ ដំបូន្មាននៅទីនេះគឺថា អ្នកមិនចាំបាច់រង់ចាំរហូតដល់រៀនចប់នោះឡើយ បើអ្នកមានគម្រោងច្បាស់លាស់សម្រាប់បើកអាជីវកម្មខ្លួនឯង អ្នកគួរតែចាប់ផ្តើមធ្វើវាទៅ។
ឥឡូវនេះសូមមិត្តអ្នកអានទាំងអស់ជាពិសេសប្រិយមិត្តសិស្សនិស្សិតដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឬ មហាវិទ្យាល័យក្តី គួរអនុវត្តពីគន្លឹះដែលជាមូលដ្ឋានគ្រឹះអាជីវកម្មចំនួន ៦ ជំហានដើម្បីក្លាយទៅជានិស្សិតសហគ្រិនដ៏ជោគជ័យម្នាក់។
ជំហានទី១៖ វាយតម្លៃលើជំនាញអាជីវកម្ម ចំណេះដឹង និង គោលដៅរបស់អ្នក
ជំហានទី២៖ ស្វែងរកគំនិតអាជីវកម្មណាមួយឲ្យស៊ីទៅនឹងចំណង់ចំណូលចិត្តរបស់អ្នក
ជំហានទី៣៖ ស្រាវជ្រាវពីដៃគូប្រជែងរបស់អ្នក និង ប្រៀបធៀបស្វែងរកចំណុចខ្លាំងដើម្បីប្រជែងជាមួយពួកគេ
ជំហានទី៤៖ ចាប់ផ្តើមរៀបចំគម្រោងអាជីវកម្មមួយឡើង
ជំហានទី៥៖ ស្វែងរកអ្នកប្រឹក្សា ឬ អ្នកណាម្នាក់មកជួយផ្តល់គំនិតយោបល់ពីអាជីវកម្មរបស់អ្នក
ជំហានទី៦៖ ចុះឈ្មោះក្រុមហ៊ុនរបស់អ្នកឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់ ចាប់ផ្ដើមបើកហាង ហើយវាយលុយចូលសមរភូមិអាជីវកម្មឲ្យស្វាហាប់បំផុត។
ជំហានទាំង ៦ ខាងលើនេះមើលទៅហាក់ងាយស្រួលណាស់ តែនៅពេលអនុវត្ត គឺវាមានការលំបាកហួសអ្វីដែលអ្នកគិត។ សូមប្រិយមិត្ត ជាពិសេសលោកអ្នកដែលចង់បើកអាជីវកម្ម ត្រូវស្រាវជ្រាវបន្ថែមឲ្យលម្អិតពីជំហានទាំង៦ នេះ ដើម្បីរកឲ្យឃើញប្រសិទ្ធភាពរបស់វាទុកធ្វើជាមូលដ្ឋានគ្រឹះធ្វើអាជីវកម្មរបស់លោកអ្នក៕
No comments: