Slide show

   លោក​Mark Zuckerberg​ដែលកើត​ក្នុងឆ្នាំ១៩៨៤​នៅទីក្រុង​New York​សហរដ្ឋអាមេរិច​ត្រូវបាន​គេដឹងថា​ជាអ្នកបង្កើត​នូវបណ្តាញសង្គម​facebook។​គាត់កើត​ក្នុងត្រកូលធូរធារ​ដែលអនុញ្ញាត​ឲលោក​មានលទ្ធភាពរៀននៅ​សាកលវិទ្យាល័យ​ដ៏ល្បីលំដាប់ពិពភលោក​គឺ​សាកលវិទ្យាល័យ​Harvard។​នៅទីនោះហើយ​ដែល​លោក​ជ្រើសយក​មុខវិជ្ជា​វិទ្យាសាស្រ្តកំព្យូរទ័រ​ដែលជំរុញ​ឲលោកបង្កើត​នូវបណ្តាញសង្គម​ដ៏ល្បី​របស់ពិភពលោក​និងជា​សករាជថ្មី​សំរាប់ពិភពលោក​ទាំងមូល។​



សូមក្រលេក​មកមើល​ដំណើរការ​និងកំលាំងជំរុញ​ដែលធ្វើឲមាន​នូវការបង្កើត​បណ្តាញសង្គមfacebook។​ក្នុងឆ្នាំ២០០២​លោកបាន​ចុះឈ្មោះ​ចូលរៀននៅ​សាកលវិទ្យាល័យ​Harvard​នៅទីនោះហើយ​ដែលកេរ្តិ៍ឈ្មោះ​លោកចាប់ផ្តើមល្បី​តាមរយៈ​ការបង្កើត​កម្មវិធីមួយ​មានឈ្មោះថា​CourseMatch​ដែលអនុញ្ញាត​ឲនិសិ្សត​ជ្រើសរើស​ថ្នាក់រៀន​រស់ខ្លួន​ដោយផ្អែក​លើមុខវិជ្ជា​ផ្សេងៗ​ដែលបានជ្រើស​ក្នុងចំណោម​អ្នកប្រើប្រាស់​កម្មវិធីនេះ។​


លោកក៍បាន​បង្កើតនូវ​កម្មវិធីមួយទៀត​មានឈ្មោះថា​Facemas​គឺជា​កម្មវិធីដែល​ប្រៀបធៀបរូបថត​រវាងនិស្សិតពីរនាក់​ដែលនៅក្នុង​សាកលវិទ្យាល័យ​ហើយបន្ទាប់មក​អនុញ្ញាតឲ​អ្នកប្រើប្រាស់​បោះឆ្នោត​ដើម្បីជ្រើសរើស​រូបថត​ដែលទាក់ទាញ។​កម្មវិធីនេះ​ទទួល​ប្រជាប្រិយភាព​បុន្តែក្រោយមក​កម្មវិធីនេះ​ត្រូវបាន​បិទដោយ​សាកលវិទ្យាល័យ។​

ដោយសារ​កក្តានេះហើយ​ដែលជំរុញឲ​លោកឈប់រៀន​នៅត្រឹមឆ្នាំទីពីរ​ដើម្បីបន្តគំរោងនេះ​បន្តទៀត​ដោយ​ការជំរុញពី​មិត្តភក្តិបីនាក់ទៀត​របស់លោក​ហើយគំរោងនេះ​បានដូរឈ្មោះ​ជាបណា្តញ​សាកលវិទ្យាល័យ​Harvard។​លោកនិងមិត្តភក្តិ​របស់លោក​បានបង្កើតនូវ​វិបសាយមួយ​ដែលអនុញ្ញាត​ឲអ្នកប្រើប្រាស់​បង្កើតនូវប្រវត្តិរូប​បញ្ចូលរូបថត​និងធ្វើការ​ទំនាក់ទនងគ្នា​ទៅវិញទៅមក។​ត្រឹមឆ្នាំ២០០៤​facebook​មានអ្នកប្រើប្រាស់​១លាននាក់​និយាយជារួមfacebook​មានការរីកចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែលបច្ចុប្បន្ន​មានអ្នកប្រើប្រាស់​ជាង​១.១១០ពាន់លាននាក់​នេះគិតមកត្រឹម​ថ្ងៃទី​១ឧសភា​ឆ្នាំ២០១៣។​

គន្លឹះសំខាន់​សំរាប់ការជោគជ័យ​ដ៏ត្រចះត្រចង់នេះ​មកពីការខិតខំ​តស៊ូនិង​ការហ៊ានប្រថុយប្រថាន​ដូចករណីលោក​ហ៊ានឈប់រៀន​ដើម្បីបន្តគំរោង​របស់លោក​គឺដោយសារ​លោកជឿជាក់​លើខ្លួនឯងថា​លោកនឹងអាច​ធ្វើបាន​ដូចសំដីលោក​បានសំភាសន៍​ជាមួយThe New Yorkerថា​ប្រសិនអ្នកចង់បន្ត​បង្កើតអ្វីមួយ​ដែលមានឥទ្ធិពល​និងដែលមានមនុស្ស​ជាច្រើន​ពឹងផ្អែកលើ​នោះអ្នកត្រូវតែ​រឹងមាំឡើង​ហើយខ្ញុំបាន​ធំឡើង​និងបានរៀនអ្វីៗជាច្រើន។​ដូចមាន​ទ្រឹស្តីមួយបាន​ពោលថា​បើយើងមិន​ចូលរូងខ្លា​នោះទេ​ដូច្នេះ​យើងនឹងមិន​អាចចាប់ខ្លាបានទេ​គឺមានន័យថា​យើងត្រូវតែ​ហ៊ានលះបង់​និងប្រថុយប្រថាន​អ្វីមួយ​បើយើងចង់​សំរេចគោលដៅ​អ្វីមួយ​ដោយការសាកល្បង​និងពុះពារ​ដូចករណីលោក​គឺលោកហ៊ានលះបង់​ការសិក្សាជាដើម។​

ម៉្យាងទៀត​ដើម្បីធ្វើឲ​លោកមានការខិតខំ​ធ្វើការ​ដើម្បីឆ្ពោះទៅ​រកការជោគជ័យ​លោកបានសរសេរ​លើផ្លាកសញ្ញា​ដ៍ធំនៅជញ្ជំង​ការិយាល័យ​ដើម្បីដាស់តឿន​អ្នកធ្វើការ​នៅfacebookដែលមាន​ន័យថា៖​

តើយើងនឹង​ធ្វើអ្វី​ប្រសិនបើ​យើងមិនខ្លាច?​
ធ្វើដំណើរ​ឲលឿន​និង​ពុះពារឧប្បសគ្គ​
ជាការពិតណាស់​ទ្រឹស្តីទាំងនោះ​ពិតជាមានន័យ​ជ្រាលជ្រៅ​ក្នុងការដាស់តឿន​ឲមនុស្សមាន​ទឹកចិត្ត​បំពេញការងារ​ក្នុងដំណើរឆ្ពោះ​ទៅរក​ភាពប្រសើរ​ថ្លៃថ្លារ​ក្នុងការងារនិងជិវិត។​

No comments: