តើអ្វីទៅជាជំហានដំបូងដែលអាចអោយអ្នកក្លាយជាអ្នកមាន?
មនុស្សម្នាក់ៗ តែងតែមានយុទ្ឋសាស្រ្តផ្សេងៗក្នុងការទទួលបានភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។ ក្នុងនោះចំនុចសំខាន់ដែលជា ចំណុចចាប់ផ្តើមដំបូងនៃការសម្រេចបានលទ្ធផលទាំងអស់ និង ជាជំហានដំបូងឆ្ពោះទៅរកទ្រព្យសម្បត្តិគឺ បំណងប្រថ្នាមោះមុត។យោងតាមសៀវភៅ Think and Grow Rich មានវិធីសាស្រ្តដែលអាចបំលែងបំណងប្រថ្នាមោះមុត ក្លាយការពិតដោយផ្អែកទៅលើជំហានអនុវត្តជាក់ស្តែងចំនួនប្រាំមួយ៖
ជំហានទី១៖ កំណត់អោយបានច្បាស់នូវចំនូនតូរលេខនៃទឹកប្រាក់ដែលអ្នកប្រាថ្នាចង់បាន ដែលនេះជាជំជួយរបស់អ្នកក្នុងការកំណត់គោលដៅដ៏ពិតប្រាកដសំរាប់ដំណើរទៅរកភាពជោគជ័យ។ដោយគ្រាន់តែប្រើពាក្យថា៖ “ខ្ញុំចង់បានទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់” មិនអាចជួយជំរុញអោយអ្នកទទួលបានជោគជ័យនោះទេដោយហេតុតែអ្នកមិនមានគោលដៅច្បាស់លាស់។
ជំហានទី២៖ កំណត់អ្វីដែលអ្នកចង់វិនិយោគសម្រាប់ ទទួលបានទឹកប្រាក់ដែលជាបំណងប្រាថ្នាត្រឡប់មកវិញ ពីព្រោះ តាមភាពជាក់ស្តែងក្នុងសង្គម ជាពិសេសក្នុងរង្វង់អាជីវកម្ម បុគ្គលម្នាក់ៗមិនអាចទទួលបានអ្វីដោយមិនមានការចំណាយ ឫ វិនិយោគនោះទេ។
ជំហានទី៣៖ កំណត់អោយបានច្បាស់នូវពេលវេលា ដែលអ្នកចង់ទទួលបាននូវទឹកលុយនៃបំណងប្រាថ្នាមោះមុតរបស់អ្នក។
ជំហានទី៤៖ បង្កើតផែនការច្បាស់លាស់សម្រាប់ការអនុវត្តនូវបំណងប្រាថ្នាមោះមុតរបស់អ្នក ពេលវេលាចាប់ផ្តើម និងដើម្បីសូរខ្លួនឯងថា តើអ្នកបានត្រៀមខ្លួនរួចរាល់ ឬនៅចំពោះផែនការរបស់ខ្លូន។
ជំហានទី ៥៖ អ្នកត្រូវសរសេរចេញនូវរបាយការណ៏សង្ខេបនៃចំនួនទឹកប្រាក់ដែលអ្នក ប្រាថ្នាចង់បាន និងកាលបរិច្ឆេទមួយច្បាស់លាស់។ នៅក្នុងការសរសេរនោះដែរ អ្នកត្រូវបញ្ជាក់នូវអ្វីដែលអ្នកនឹងត្រូវចំណាយ និង ពណ៌នាអំពីគំរោងដែលអ្នកទន្ទឹងចង់បាន។
ជំហានទី ៦៖ អានរបាយការណ៏សង្ខេបរបស់អ្នកអោយបានខ្លាំង និងអោយបានពីរដងក្នុងមួយថ្ងៃ( ពេលយប់មុនពេលដំណេក និង ពេលព្រឹកក្រោយពេលដំណេករបស់អ្នក)។
សរុបសេចក្តីមក វាមានសារៈសំខាន់ណាស់ដែលអ្នកធ្វើតាមការណែនាំដែលបានពិពណ៌នានៅក្នុងជំហានទាំងប្រាំមួយ ប៉ុន្តែអ្នកត្រូវតែបញ្ជាក់នូវអ្វីដែលជា បំណងប្រថ្នាមោះមុតដ៍ចំបងរបស់អ្នកអោយបានច្បាស់លាស់។
No comments: