មេរៀនពី Bill Gates
សហស្ថានិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីពិភពលោកដ៏មានឥទ្ធិពលមួយរូប បានថ្លែងសុន្ទរកថានៅក្នុងពិធីចែកសញ្ញាបត្របាក់ឌុបមួយ ដោយគាត់បាននាំអារម្មណ៍សិស្សទាំងអស់ឲ្យស្គាលពីពិភពពិតក្នុងសង្គមបន្ទាប់ពីបញ្ចប់ការសិក្សា។ ខាងក្រោមនេះជាការសង្ខេបនូវអ្វីដែលលោក Bill Gates អះអាងថា ជាមេរៀនដែលមិនធ្លាប់បានរៀននៅសាលា៖
មេរៀនទី១ ៖ ជីវិតគឺគ្មានទេពាក្យថា យុត្ដិធម៌។ ដូច្នេះអ្នកត្រូវទម្លាប់ខ្លួនជាមួយវា។ឮ
មេរៀនទី២ ៖ គ្មាននរណាម្នាក់គោរពអ្នក មុនពេលដែលអ្នកចេះគោរពខ្លួនឯងជាមុននោះទេ។
មេរៀនទី៣ ៖ អ្នកមិនអាចរកចំណូលបាន ៤ខ្ទង់ភ្លាមនោះទេ បន្ទាប់ពីអ្នករៀនចប់។ ចូរចង់ចាំថា អ្វីៗចាប់ផ្តើមពីតូចទៅធំ ពីតិចទៅច្រើន នេះជាច្បាប់ធម្មជាតិ។
មេរៀនទី៤ ៖ កុំនិយាយថា គ្រូរបស់អ្នកតឹងរ៉ឹង ប្រសិនបើអ្នកមិនទាប់មានចៅវាយនាយ។
មេរៀនទី៥ ៖ អ្នកហៅការងារតូចតាច(ការងារមានប្រាក់ចំណូលទាប)ថា ជាការងារមិនថ្លៃថ្នូរ ប៉ុន្តែប្រសិនបើ អ្នកសួរឪពុកម្តាយរបស់អ្នកវិញ គាត់នឹងប្រាប់អ្នកថាការងារតូចតាចទាំងនេះគឺជា ឱកាស
មេរៀនទី៦ ៖ គ្មានគ្រូណាម្នាក់ ដែលអាចបង្រៀនអ្នកឲ្យចេះចាំ និងមិនអាចភ្លេចអស់មួយជិវិត ដូចលោកគ្រូកំហុស នោះទេ។
មេរៀនទី៧ ៖ សូមកុំគិតថា អ្នកឆ្លាតជាងឪពុកម្តាយរបស់អ្នក។ ទោះបីជាអ្នករៀនបានច្រើនប៉ុណ្ណា ក៏បទ ពិសោធន៍របស់អ្នកនៅតែតិចជាងគាត់ដែរ។
មេរៀនទី៨ ៖ នៅសាលាមានអ្នករៀនពូកែ និងអ្នករៀនខ្សោយ ហើយអ្នករៀនមិនពូកែត្រូវបានលើកទឹកចិត្ត
ឲ្យខំរៀនឡើងវិញ។ តែនៅក្នុងជីវិតពិត ប្រសិនបើអ្នកខ្សោយអ្នកនឹងត្រូវបានគេបោះបង់ចោល។
មេរៀនទី៩ ៖ នៅក្នុងជិវិតពិត គ្នានថ្ងៃវិស្សមកាលទេ។
មេរៀនទី១០ ៖ ការសម្តែងក្នុងទូរទស្សន៍មិនមែនជាការជិវិតពិតនោះទេ។ នៅក្នុងទូរទស្សន៍មនុស្សធម្ម តាម្នាក់ដើរកំសាន្តច្រើន ធ្វើការងារតិច ហើយក៏ក្លាយជាអ្នកមាន។
មេរៀនទី១១ ៖ រីករាយក្នុងការធ្វើជាមនុស្សឆ្កួត ប្រសិនបើការងារអាចធ្វើឲ្យអ្នកឆ្កួតបាន។ តែតាំងពីបុរាណ
មានតែភាពទំនេរពេកទេ ដែលអាចធ្វើឲ្យអ្នកឆ្កួត។
មានតែភាពទំនេរពេកទេ ដែលអាចធ្វើឲ្យអ្នកឆ្កួត។
No comments: