Slide show

តន្ត្រីករព្យ៉ាណូពិការដៃ

ក្អក​យ៉ាង​ណា​ឲ្យ​ត្រឹម​ត្រូវLiu អាយុ​២៣​ឆ្នាំ បាន​បាត់​បង់​ដៃ​ទាំង​គូ​របស់​គាត់​នៅ​ក្នុង​ឧបទ្ទវហេតុ​​មួយ​កាល​ពី​អាយុ​១០​ឆ្នាំ ក្រោយ​ពី​គាត់​បាន​ប៉ះ​នឹង​ខ្សែ​ភ្លើង​មាន​ចរន្ត​ពេល​កំពុង​លេង​បិទ​ពួន។ ទោះ​ជា​យ៉ាង​ណា​ក្ដី សោកនាដកម្ម​នេះ​មិន​បាន​បញ្ឈប់​រូប​គាត់​​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​​ក្នុង​ការ​ក្លាយ​ជា​អ្នក​លេង​ព្យ៉ាណូ​ម្នាក់​ឡើយ។ លោក​បាន​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​លេង​ព្យ៉ាណូ​នឹង​ជើង​តាំង​ពី​អាយុ ១៨ ឆ្នាំ ក្រោយ​ពី​គ្រូ​បង្រៀន​ព្យ៉ាណូ​ម្នាក់​បាន​ប្រាប់​គាត់​ថា​គាត់​នឹង​គ្មាន​អនាគត​ទេ។

នៅ​ក្នុង​ឱកាស​ចូល​រូម​ប្រកួត​ក្នុង​កម្មវីធី China’s Got Talent លោក​បាន​ពណ៌នា​ប្រាប់​ចៅ​ក្រម​កាត់​ក្ដី​ថា៖


“សម្រាប់​មនុស្ស​ដូច​ជា​រូប​ខ្ញុំ មាន​តែ​ជម្រើស​ពីរ​ប៉ុណ្ណោះ។ មួយ​គឺ​បោះ​បង់​ចោល​នូវ​ក្ដី​ប្រាថ្នា​ទាំង​អស់ ហើយ​ស្លាប់​ទាំង​គ្មាន​ន័យ។ ហើយ​មួយ​ទៀត​គឺ​ត្រូវ​តស៊ូ​ដល់​ទី​បំផុត​ទោះ​ជា​ពិការ​ដៃ​ទាំង​ពីរ​ក៏​ដោយ។ ហើយ​ក៏​គ្មាន​នរណា​ថា​អ្នក​លេង​ព្យ៉ាណូ​ចាំ​បាច់​ត្រូវ​ប្រើ​ដៃ​ដែរ។”

Liu ជ្រើស​រើស​ជម្រើស​ទី​ពីរ​នេះ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​សម្ដែង​របស់​ Liu នៃ​បទ “Mariage D’amour”៖

ក្រោយ​មក គាត់​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​កាសែត​សៀងហៃ​ដូច​ត​ទៅ​នេះ៖

គាត់​និយាយ​ថា​ គាត់​លែង​មាន​កំហឹង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទៀត​ហើយ ព្រោះ​វា​គ្រាន់​តែ​ជា ​”ព្រហ្ម​លិខិត” ​ដែល​មក​កំណត់ និង​រៀប​ចំ​ជីវិត​របស់​គាត់​តែ​ប៉ុណ្ណោះ។

“ខ្ញុំ​មិន​ដឹង​សោះ​ថា​តើ ហេតុ​អ្វី​បាន​ជា​មនុស្ស​ទាំង​ឡាយ​ចាត់​ទុក​ជីវិត​ខ្ញុំ​ដូច​ជា​វេទនា​ណាស់​អញ្ចឹង ត្បិត​តែ​ខ្ញុំ​ពិការ​ដៃ” Liu មាន​ប្រសាសន៍។ “ខ្ញុំ​នៅ​តែ​ជា​បុរស​ម្នាក់​រស់​នៅ​ជីវិត​ដ៏​ស្រស់​បំព្រង​មួយ ដូច​អ្នក​ឯ​ទៀត​អញ្ចឹង​ដែរ។”

គាត់​ក៏​បាន​ប្រាប់​កាសែត​សៀងហៃ​ផង​ដែរ​ថា ពេល​ដែល​ឧបទ្ទវហេតុ​នោះ​បាន​កើត​ឡើង គាត់​ទ្រហ៊ោ​យំ​យ៉ាង​ខ្លាំង ហើយ​ព្យាយាម​ហើយ​ព្យាយាម​ទៀត​ដើម្បី “​ភ្ញាក់​ឡើង​ពី​សុបិន​អាក្រក់​នេះ”។

ប៉ុន្តែ​លុះ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​នេះ​មិន​មែន​ជា​សុបិន​ឡើយ ហើយ​ក៏​នឿយ​ហត់​នឹង​ការ​យំ​សោក​ដែរ។ គាត់​បាន​ផ្លាស់​ប្ដូរ​អត្តចរិត ហើយ​សួរ​ខ្លួន​ឯង​ថា៖ “ខ្ញុំ​ពិការ​ដៃ​ហើយ ចុះ​វា​យ៉ាង​ម៉េច?”

No comments: