សៀវភៅល្អៗ ទាំង ១០ ក្បាលសម្រាប់អ្នកមានមហិច្ឆតាចង់វិនិយោគ
ចំពោះប្រិយមិត្តដែលចង់ទទួលបានចំណេះដឹងបន្ថែម ពីការវិនិយោគឲ្យកាន់តែទូលំទូលាយជាងមុន សូមកុំមើលរំលងសៀវភៅ ទាំង ១០ក្បាល ខាងក្រោមនេះឲ្យសោះ ព្រោះគេបានចាត់ទុកថា វាពិតជាស័ក្ដិសមបំផុតសម្រាប់អ្នកវិនិយោគនៅសតវត្សទី២១នេះ។
អ្នកអានជាច្រើន ជាពិសេស អ្នកជំនួញ និង មហាសេដ្ឋីមួយ ចំនួនដូចជា លោក Bill Gates និង Warren Buffett សុទ្ធតែធ្លាប់ បានអានសៀវភៅទាំងនេះ ដោយកោតសរសើរថា ពិតជាមានតម្លៃគួរឲ្យទុកចិត្តបាន។
១) The Intelligent Investor (Revised Edition)
(អ្នកវិនិយោគដ៏ឆ្លាតវៃ) និពន្ធដោយលោក Benjamin Graham
ដោយពណ៌នាថា ជាសៀវភៅល្អបំផុតមិនធ្លាប់មានសម្រាប់អ្នកវិនិយោគ សៀវភៅ “The Intelligent Investor” គឺជាស្នាដៃរបស់លោក Benjamin Graham អ្នកវិនិយោគល្បីល្បាញរបស់អាមេរិក។ អ្នកនិពន្ធរូបនេះ បានបញ្ជាក់ថា មេរៀនទី៨ និង ទី ២០ គឺបានបង្ហាញពីសកម្មភាពវិនិយោគទាំងស្រុងរបស់លោកអស់រយៈពេល ៦០ឆ្នាំមកនេះក្នុងទីផ្សារជំនួញ។
២) Fooled
(ភាពភ្លីភ្លើ)និពន្ធដោយលោក Randomness Nassim និង Nassim Taleb
តាមការអះអាងរបស់អ្នកនិពន្ធសៀវភៅនេះ បានលាតត្រដាងឡើងពីការពិត និង ភាពសង្ស័យឬ ភាពមិនប្រកដប្រជាទាំងឡាយដែលកំពុងមានវត្តមានលាយឡំជាមួយមនុស្សជារៀងរាល់ថ្ងៃ។ អ្នកវិនិយោគគួរទិញសៀវភៅនេះ ព្រោះថា ខ្លឹមសាររបស់អ្នកនិពន្ធបានបង្ហាញយ៉ាងជាក់លាក់ពីយុទ្ធសាស្ត្រលុបបំបាត់ភាពស្រពិចស្រពិល និង ជំនឿដែលគ្មានហេតុផលនាំទៅរកភាពជោគជ័យបាន។
៣) The Most Important Thing
(វត្ថុដែលល្អបំផុត) និពន្ធដោយលោក Howard Marks
សៀវភៅ “The Most Important Thing” ត្រូវបានគេចាត់ទុកថា ជាសៀវភៅដ៏មានតម្លៃជាពិសេសសម្រាប់អ្នកវិនិយោគ។ ក្រោមការសម្រិតសម្រាំងនិពន្ធឡើងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ សៀវភៅរបស់អ្នកនិពន្ធជនជាតិវេល (Welsh) រូបនេះ មិនត្រឹមតែបង្ហាញពីវិធីសាស្ត្រធ្វើជំនួញមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីវិធីសាស្ត្រត្រិះរិះពិចារណាផងដែរ (Critical Thinking)។
៤) Poor Charlie’s Almanack
និពន្ធដោយលោក Charlie Munger
ជាស្នាដៃរបស់លោក Charlie Munger មូលធនិកដ៏ពូកែរបស់អាមេរិក អត្ថន័យនៅក្នុងសៀវភៅ “Poor Charlie’s Almanack” នេះប្រមូលផ្តុំទៅដោយទស្សនៈដ៏មានតម្លៃជាច្រើនរបស់លោក ដែលគេជឿជាក់ថា អាចជួយឲ្យអ្នកអានកាន់តែមានភាពឆ្លាតវៃជាងមុន។ ប្រាជ្ញា និង ឧត្តមគតិសំខាន់ៗគឺមាននៅគ្រប់ទំព័រនៃសៀវភៅនេះ ដែលមានសារសំខាន់បំផុតសម្រាប់ការគិត និង ការសម្រេចចិត្ត។
៥) Common Stocks and Uncommon Profits
និពន្ធដោយលោក Philip Fisher
មហាសេដ្ឋីអាមេរិកលោក Warren Buffett ធ្លាប់និយាយថា ក្នុងខ្លួនលោកមានលោក Benjamin Graham ចំនួន ៨៥% និង លោក Philip Fisher ១៥%។ នេះមានន័យថាសៀវភៅរបស់លោក Benjamin Graham ដែលមានចំណងជើងថា “The Intelligent Investor” ខាងលើ និង សៀវភៅ “Common Stocks and Uncommon Profits” របស់លោក Philip Fisher នេះបានរួមចំណែកយ៉ាងសំខាន់សម្រាប់ការវិនិយោគរបស់លោក។
៦) The Dao of Capital
និពន្ធដោយលោក Mark Spitznagel
សម្រាប់អ្នកវិនិយោគសម័យថ្មី ក៏មិនគួរមើលរំលងសៀវភៅនេះដែរ ព្រោះថាវិធីសាស្ត្រសំខាន់ស្តីពីការវិនិយោគយ៉ាងជោគជ័យក៏មាននៅក្នុងសៀវភៅ ”The Dao of Capital” នេះដែរ។ លោក Mark Spitznagel បានបង្ហាញពីហានិភ័យក្នុងអាជីវកម្ម និង វិធីសាស្ត្រទប់ទល់នឹងហានិភ័យទាំងនោះឲ្យមានប្រសិទ្ធភាព ត្បិតអីលោកក៏ជាអ្នកជំនួញដ៏ជោគជ័យមួយរូបរបស់អាមេរិកផងនោះ។
៧) Buffett: The Making of an American Capitalist
(ការបង្កើតមូលធនអាមេរិក) និពន្ធដោយលោក Roger Lowenstein
មិនខុសពីសៀវភៅនានាដែលបានរៀបរាប់ខាងលើ សៀវភៅ “The Making of an American Capitalist” ត្រូវបានគេអះអាងថា អាចប្រែក្លាយអ្នកអ្នកទៅជាវិនិយោគិនដ៏ក្លាហានក្នុងអាជីវកម្ម ឬ មុខជំនួញរបស់ខ្លួនបាន។ គោលការណ៍ និងយុត្តិសាស្ត្រវិនិយោគដ៏មានតម្លៃរបស់មហាសេដ្ឋីអាមេរិក Warren Buffett មានវត្តមានជាសំខាន់នៅក្នុងសៀវភៅរបស់អ្នកនិពន្ធអាមេរិកRoger Lowenstein រូបនេះ។
៨) The Outsiders: Eight Unconventional CEOs and Their Radically Rational Blueprint for Success
និពន្ធដោយលោក William N. Thorndike
សៀវភៅខាងលើក៏ត្រូវបានគេចាត់ទុកថា ជាសៀវភៅដ៏ល្អបំផុតមួយផងដែរ សម្រាប់អ្នកវិនិយោគ ត្បិតអីអ្នកជំនួញ និង ប្រធានក្រុមហ៊ុនជោគជ័យចំនួន ៨ រូប ត្រូវបានលាតត្រដាងនៅក្នុងសៀវភៅនេះ។ មិនតែប៉ុណ្ណោះ គោលការណ៍គ្រឹះ និង យុទ្ធសាស្ត្រសម្រាប់ធ្វើជំនួញរបស់បុគ្គលល្បីៗទាំងនោះ ក៏លោក William N. Thorndike លើកយកមកបង្ហាញផងដែរដល់អ្នកអានទាំងអស់។
៩)The Misbehavior of Markets: A Fractal View of Financial Turbulence
និពន្ធដោយលោក Benoit Mandelbrot
អ្វីដែលចាប់អារម្មណ៍នៅក្នុងសៀវភៅនេះ អ្នកនិពន្ធគណិតវិទូអាមេរិកខាងលើ បានលើកឡើងទ្រឹស្ដីសំខាន់ៗដែលរិះគន់ប្រឆាំងទៅនឹងទ្រឹស្ដីហិរញ្ញវត្ថុនៅពេលបច្ចុប្បន្ន។ លោក Benoit បានពណ៌នាថា “The Misbehavior of Markets”ជាសៀវភៅហិរញ្ញវត្ថុល្អបំផុតគ្មានគូប្រៀបសម្រាប់អ្នកវិនិយោគ។ ប្រិយមិត្តអាចរកទិញបាននៅគេហទំព័រ Amazon.com។
១០) Why Stocks Go Up and Down
(ហេតុអ្វីបានជាភាគហ៊ុនកើនឡើង និង ធ្លាក់ចុះ) និពន្ធដោយលោក William Pike
សៀវភៅនេះ ផ្ដោតសំខាន់លើការវិនិយោគទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន និង សញ្ញាប័ណ្ណ (Equity and Bond)។ អ្នកដែលចង់ស្វែងយល់ពីគោលការណ៍គ្រឹះមួយចំនួនពីមុខវិជ្ជាគណនេយ្យ(Accounting) ក៏មាននៅក្នុងសៀវភៅរបស់លោក William Pike នេះដែរ៕

No comments: