ចំណង់ចំណូលចិត្តប្លែកៗរបស់មហាសេដ្ឋី ៧ រូប

ក្រៅពីភាពជោគជ័យផ្នែកហិរញ្ញវត្ថុ មហាសេដ្ឋីខាងក្រោមចំនួន ៧ រូបនេះ ក៏មានចំណង់ចំណូលចិត្តប្លែកៗផងដែរក្នុងជីវិតរបស់នៅប្រចាំ។ ចង់ដឹងថា មហាសេដ្ឋីណាខ្លះស្ថិតនៅក្នុងចំណោមមហាសេដ្ឋីចំនួន ៧ រូបខាងក្រោមនេះដែលមានចំណង់ ចំណូលចិត្តប្លែកៗ តាមដានទាំងអស់គ្នា។
១) មហាសេដ្ឋី Elon Musk
ជាស្ថាបនិករបស់ក្រុមហ៊ុន Tesla Motors មហាសេដ្ឋីចាប់ចិត្តស្រលាញ់រថយន្ត Lotus Esprit ខ្លាំងណាស់ ដែលវាបានផលិតឡើងតាំងពីឆ្នាំ ១៩៧៧ ក្រោយលោកបានឃើញវាមានវត្តមាននៅក្នុងខ្សែភាពយន្ត The Spy Who Loved Me។

២) មហាសេដ្ឋី Warren Buffett
កំពូលមហាសេដ្ឋីល្បីល្បាញខាងពូកែវិនិយោគរបស់អាមេរិករូបនេះ គឺសូឡូ (ukulele) ដេញភ្លេងដែលគាត់បានប្រមូលទុកនៅក្នុងគេហដ្ឋានរបស់លោកសម្រាប់ដេញលេងនៅពេលទំនេរ។

៣) មហាសេដ្ឋី Bill Gates
សម្រាប់មហាសេដ្ឋីទី ១ លើលោករូបនេះវិញគឺថា លោកស្រលាញ់សៀវភៅ Codex Leicester ដែលនិពន្ធតាំងពីដើមសតវត្សទី ១៦ ។ លោកបានចំណាយប្រាក់ប្រមាណ ៣០,៨ លានដុល្លារដើម្បីទិញសៀវភៅនេះទុកសម្រាប់តាំងនៅក្នុងគេហដ្ឋានរបស់លោក។

៤) មហាសេដ្ឋី Thomas Edison
មហាសេដ្ឋីរូបនេះ ចូលចិត្តទទួលទានទឹកដោះគោណាស់ ពោលយ៉ាងហោចណាស់ ៣ ម៉ោងម្តង រហូតដល់ភរិយារបស់លោកបង្គាប់ឲ្យលោកកែទម្លាប់នេះចោលឲ្យមកទទួលទានក្នុងចំនួនមួយត្រឹមត្រូវវិញ។
៥) មហាសេដ្ឋី Henry Ford
សម្រាប់មហាសេដ្ឋីក្រុមហ៊ុនរថយន្ត Ford រូបនេះវិញគឺការជួសជុលអគារចាស់ៗ ដែលស្ថិតនៅក្រុង Sudbury ក្នុងរដ្ឋ Massachusetts ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដើម្បីឲ្យពិភពលោកមើលឃើញពីសក្ដានុពលរបស់អាមេរិកកាលពីសម័យមុន។
៦) មហាសេដ្ឋី Walt Disney
លោក Walt Disney ស្ថាបនិកក្រុមហ៊ុនកម្សាន្ត Walt Disney កាលនៅរស់ គាត់ចូលចិត្តរថភ្លើងណាស់ជាពិសេសរថភ្លើងកម្សាន្តតូចៗដែលដាក់នៅតាមសួនកម្សាន្តរបស់លោកសម្រាប់ភ្ញៀវជិះលេង។ ដោយសារតែស្រលាញ់វាពេក នៅកន្លែងធ្វើការរបស់លោក តែងដាក់តាំងរថភ្លើងជានិច្ច។

៧) មហាសេដ្ឋី Mark Zuckerberg
ស្ថាបនិកក្រុមហ៊ុន Facebook រូបនេះចូលចិត្តទទួលទានសាច់មាន់ បង្កង សាច់ជ្រូក ណាស់ជាពិសេសនៅថ្ងៃចុងសប្តាហ៍៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖ Businessinsider
ប្រភព៖ Businessinsider
No comments: