ស្ថាបនិក Alibaba លោក Jack Ma ធ្លាប់ដាក់ពាក្យធ្វើការជាង ៣០កន្លែងតែអត់ជាប់ មុនក្លាយជាអ្នកមាន
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាសហគ្រិនជោគជ័យម្នាក់ក្នុងលោកនាពេលបច្ចុប្បន្ន ធ្លាប់ហែលឆ្លងជីវិតលំបាកមិនតិចទេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតពាក់ព័ន្ធនឹងរឿងរ៉ាវជីវិតលោកមួយគឺ មុនលោកមានក្រុមហ៊ុនខ្លួនឯង និងក្លាយជាមហាសេដ្ឋីមានជាងគេនៅចិន លោកធ្លាប់ដាក់ពាក់ធ្វើការជាង ៣០ក្រុមហ៊ុនប៉ុន្តែគ្មានក្រុមហ៊ុនណាជ្រើសរើសលោកឡើយ។
ក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗជាមួយសារព័ត៌មាន Charlie Rose លោកបានបង្ហើបថា លោកបានប្រឡងធ្លាក់ការប្រឡងចូលមហាវិទ្យាល័យ (college entrance exam) បីដង ហើយក្រោយពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោកបានដាក់ពាក្យធ្វើការជាង ៣០កន្លែងតែមិនបានទទួលផលអ្វីនោះទេ។
លោកបានថ្លែងប្រាប់សារព័ត៌មាន Charlie Rose ថា ៖ «ខ្ញុំបានដាក់ពាក្យធ្វើជាប៉ូលិសតែគេថា ឯងធ្វើមិនកើតទេ។ ក្រោយមក ខ្ញុំដាក់ពាក្យនៅ KFC នៅពេលខ្ញុំត្រលប់មកក្រុងជាទីកំណើតរបស់ខ្ញុំ។ បេក្ខជនទាំងអស់មាន ២៤នាក់ ២៣នាក់បានជាប់ មានតែខ្ញុំម្នាក់គត់គេមិនឱ្យជាប់…»។
នៅពេលដែលលោកបង្កើត Alibaba នៅឆ្នាំ១៩៩៨ លោកបានជួបឧបសគ្គជាច្រើន។ បីឆ្នាំដំបូង ក្រុមហ៊ុនលោកមិនទទួលបានចំណេញនោះទេ ដូច្នេះលោកត្រូវរិះរកគំនិតថ្មីៗដើម្បីឱ្យ Alibaba ដំណើរការល្អ។ អ្វីដែលជាបញ្ហាធំបំផុតនាពេលនោះគឺ គ្មានមធ្យោបាយដើម្បីធ្វើការទូទាត់ព្រោះថាគ្មានធនាគារណាព្រមសហការជាមួយលោកនោះទេ។
ដោយសារតែបែបនេះហើយ ទើបលោកសម្រេចចិត្តបង្កើតមធ្យោបាយទូទាត់មួយផ្ទាល់ខ្លួនឈ្មោះថា Alipay ដែលអាចធ្វើការផ្លាស់ប្ដូររូបិយប័ណ្ណប្រទេសផ្សេងៗរវាងអ្នកទិញ និងអ្នកលក់អន្តរជាតិបាន។ បច្ចុប្បន្ន Alipay មានអ្នកប្រើប្រាស់ប្រមាណ ៨០០លាននាក់។
គួរបញ្ជាក់ថា បច្ចុប្បន្ន Alibaba មានអតិថិជនប្រមាណ ១០០លាននាក់ទិញក្នុងមួយថ្ងៃ ខណៈលោក Ma មានទ្រព្យសម្បត្តិសរុបប្រមាណ ២០,៤ពាន់លានដុល្លារ៕

No comments: