Jack Ma ៖ កាលខ្ញុំក្រ ខ្ញុំមានភាពរីករាយជាងពេលក្លាយជាមហាសេដ្ឋី
Jack Ma ដែលជាស្ថាបនិក និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alibaba បានក្លាយជាបុរសដែលមានជាងគេបំផុតនៅប្រទេសចិនបន្ទាប់ពីក្រុមហ៊ុន Alibaba IPO'd ត្រូវបានគេកត់ត្រាថាមានដើមទុនដល់ 25 ពាន់លានដុល្លារ កាលពីខែកញ្ញាឆ្នាំមុន។
លោក
ប៉ុន្តែសម្រាប់លោកម៉ា កាលដែលលោកចេញពីមហាវិទ្យាល័យ ហើយមិនអាចរកលុយបាន មួយកាក់សោះនោះគឺជាពេលដ៏សប្បាយរីករាយ សប្បាយជាងពេលដែលលោកមានលុយរាប់លានដុល្លារទៅទៀត។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅឆ្នាំ 1988 លោកម៉ាបានធ្វើការជាគ្រូបង្រៀនភាសា អង់គ្លេសនៅសាកលវិទ្យាល័យនៅក្នុងស្រុកកំណើតរបស់លោកក្នុងតំបន់ហាំងចូវប្រទេសចិន។ លោករកប្រាក់បានត្រឹមតែ 12 ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ។ នេះបើយោងតាមឯកសារអំពីជីវិតរបស់គាត់ដែលគេហៅថា «Crocodile in the Yangtze»។
ពេលដែលលោកថ្លែងសុន្ទរកថា នៅក្នុងពិធីជួបជាមួយក្លឹបអ្នកសេដ្ឋកិច្ច កាលពីថ្ងៃអង្គារនៅក្រុងញូវយ៉ក លោកម៉ាបានមានប្រសាសន៍ថាពេលនោះគឺជា "ជីវិតដ៏រីករាយបំផុតដែលខ្ញុំមាន។"
លោកម៉ាបានពន្យល់បន្តទៀតថា នៅពេលដែលអ្នកមិនមានលុយច្រើន អ្នកដឹងពីរបៀបក្នុងការចំណាយវា ប៉ុន្តែនៅពេលដែលអ្នកក្លាយជាមហាសេដ្ឋី អ្នកមានការទទួលខុសត្រូវច្រើនណាស់។
លោកថា “ប្រសិនបើអ្នកមានតិចជាង 1 លានដុល្លារ អ្នកនឹងបានដឹងពីរបៀបក្នុងការចំណាយលុយនេះ។ ប៉ុន្តែនៅពេលដែលលោកអ្នកមានលុយលើសពី 1ពាន់លានដុល្លារនោះវាមិនមែនជាប្រាក់របស់អ្នកទេ លុយដែលខ្ញុំមានថ្ងៃនេះគឺជាការទទួលខុសត្រូវ។ វាជាជំនឿចិត្តរបស់មនុស្សទាំងឡាយមកលើខ្ញុំ”។ លោកម៉ាមានអារម្មណ៍ថាគាត់ត្រូវការចំណាយប្រាក់របស់គាត់ "នៅក្នុងនាមនៃសង្គមរបស់មនុស្ស ”។
នេះមិនមែនជាលើកទីមួយទេ ដែលលោកម៉ាបាននិយាយអំពីបន្ទុកនៃការក្លាយជាសេដ្ឋី។ នៅពេលដែលនិយាយនៅក្នុងកម្មវិធី Clinton Global Initiative នៅទីក្រុង New York គាត់ក៏បានសំដៅដល់ថ្ងៃដែលលោកជាគ្រូបង្រៀនភាសាអង់គ្លេសនោះថាជា "ថ្ងៃដ៏អស្ចារ្យមួយ»សម្រាប់ជីវិតរបស់លោក។ លោកបាននិយាយថា អ្នកដែលមាន1លានដុល្លារអាមេរិកគឺមាន "សំណាង" ប៉ុន្តែនៅពេលដែលអ្នកឈានដល់ 10 លានដុល្លារ “អ្នកនឹងបានទទួលទុក្ខសោកដ៏លំបាក”៕
No comments: