Slide show

ចំណាយពេល ២៤នាទីរាល់ព្រឹក ដើម្បីក្លាយជាសហគ្រិនរឹងមាំ

ពេលវេលាគឺជាធនធានសំខាន់បំផុតសម្រាប់សហគ្រិន។ ដូច្នេះការក្ដោបក្ដាប់ពេលវេលាដ៏មានតម្លៃនេះសំខាន់ខ្លាំងណាស់ក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក ហើយពេលវេលាល្អបំផុតគឺពេលព្រឹក។ ខាងក្រោមនេះជាជំហាន ៦យ៉ាងដែលត្រូវចំណាយពេល ២៤នាទីរៀងរាល់ព្រឹក៖

   ១. ដុសធ្មេញ (២នាទី) 

ចំណុចដំបូងដែលអ្នកត្រូវធ្វើនៅពេលអ្នកក្រោកពីដំណេកគឺដុសធ្មេញ។
ខណៈពេលអ្នកគេងលក់ មាត់អ្នកផលិតទឹកមាត់បានតិច ហើយធ្វើឲ្យអ្នកស្ងួតមាត់។ នៅពេលការផលិតទឹកមាត់បានតិច នោះនឹងនាំឲ្យបាក់តេរីកើនឡើង។ ដូច្នេះអ្វីដែលល្អបំផុតដែលអ្នកត្រូវធ្វើនៅពេលក្រោកឡើងគឺចំណាយពេល ២នាទីដុញធ្មេញ និងអណ្ដាត ដើម្បីកម្ចាត់បាក់តេរីចោល។

 ២. ផឹកទឹក (១នាទី) 

មាត់ ក៏ដូចជារាងកាយ និងខួរក្បាលរបស់អ្នកត្រូវការទឹកជាចាំបាច់បន្ទាប់ពីក្រោកពីដំណេក។ បន្ទាប់ពីសម្អាតមាត់រួចហើយ អ្នកគួរតែទទួលទានទឹក។ ការទទួលទានទឹកមុនពេលសម្អាតមាត់ធ្មេញ អាចនាំយកបាក់តេរីអាក្រក់ចូលទៅក្នុងខ្លួនរបស់អ្នកបាន។

   ៣. សមាធិ (៧នាទី)

 មនុស្សភាគច្រើនបានយល់ថា ពួកគេគួរតែធ្វើសមាធិ ៣០ ទៅ ៤០ ឬ ៦០នាទី ប៉ុន្ដែការពិតវាជាការខុសឆ្គងមួយ។ តាមពិត ការធ្វើសមាធិ ៦ទៅ ៧នាទីនៅពេលព្រឹកគឺជាវិធីដ៏ល្អមួយដើម្បីជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីដោយអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ និងខួរក្បាលស្រស់ថ្លា។ អ្នកអាចអង្គុយនៅកន្លែងស្ងប់ស្ងាត់ ហើយដកដង្ហើមចេញចូលឲ្យថេរល្អ។ 

 ៤. ផ្ដោតអារម្មណ៍លើអ្វីម្យ៉ាង (៥នាទី) 

ការផ្ដោតអារម្មណ៍លើអ្វីម្យ៉ាងខុសពីការធ្វើសមាធិ។ ការធ្វើសមាធិគឺធ្វើឲ្យខួរក្បាលស្ងប់សុខដោយមិនគិតពីអ្វីទាំងអស់ ក្រៅពីគ្រប់គ្រងខ្យល់ដង្ហើម។ សម្រាប់ពេល ៥នាទីពេលព្រឹក អ្នកអាចផ្ដោតលើសំខាន់លើអាជីវកម្មរបស់អ្នក តើអ្នកគួរធ្វើយ៉ាងដើម្បីអាជីពនេះជោគជ័យ។ ប៉ុន្ដែអ្នកគួរតែដាក់ម៉ោងរោទិ៍ ព្រោះអំឡុងពេលដែលអ្នកផ្ដោតលើអ្វីមួយខ្លាំងនោះ អាចធ្វើឲ្យអ្នកភ្លេចគិតពីពេលវេលា។

 ៥. ហាត់ប្រាណ (៧នាទី) 

ការហាត់ប្រាណជាផ្នែកដ៏ធំមួយដើម្បីកសាងភាពជោគជ័យ។ ការហាត់ប្រាណនេះមិនសំដៅដល់ការហាត់ប្រាណ ដើម្បីទទួលបានរូបរាងស្រស់ស្អាតនោះទេ ប៉ុន្ដែជាការធ្វើចលនារាងកាយដើម្បីឲ្យខួរក្បាល និងគំនិតមានភាពស្រស់ថ្លា។ ៦. ដេកសន្ធឹង (២នាទី) បន្ទាប់ពីការធ្វើលំហាត់ប្រាណ អ្នកគួរតែដេកសន្ធឹងឲ្យបាន ២នាទី។ នៅពេលមនុស្សកាន់តែចាស់ ភាពរហ័សរហួនកាន់តែចុះថយ។ នៅពេលអ្នកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើចលនាសាច់ដុំ អាចធ្វើឲ្យអ្នកមានអារម្មណ៍តានតឹង ជាពិសេសជីវិតជាសហគ្រិន។ ចំណាយពេល ២នាទី ដើម្បីដេកសន្ធឹងរៀងរាល់ព្រឹកនឹងជួយឲ្យអ្នកមានភាពរហ័សរហួនទាំងរាងកាយ និងខួរក្បាល៕

No comments: