សម្ដី៨ម៉ាត់ បុគ្គលជោគជ័យមិនដែលនិយាយសោះក្នុងជីវិត!
ភាពទូលំទូលាយនៃគំនិតធ្វើឲ្យមនុស្សទស្សនៈខុសគ្នាទាំងស្រុង
ហេតុនេះហើយទើបអ្នកជោគជ័យ
អ្នកបរាជ័យច្រើនរាប់មិនអស់
ប៉ុន្តែទោះយ៉ាងក៏ដោយមនុស្សគ្រប់គ្នាសុទ្ធតែមានសិទ្ធិស្មើគ្នាក្នុងការស្វែងរកភាពជោគជ័យរបស់ខ្លួន។ តែ បុគ្គលជោគជ័យមានទស្សនៈដូច
និង បុគ្គលជោគជ័យ ដូចគ្នា
ចំណែក បុគ្គលបរាជ័យ
ក៏ទស្សនៈដូចនឹងបុគ្គលបរាជ័យដូចគ្នា។
១. គោលដៅ
និង ក្ដីស្រមៃ
របស់ខ្ញុំអាចចាំបាន
“My
goals and dreams can wait.”
តាមពិតគោលដៅ
និង ក្ដីស្រមៃរបស់មនុស្សវាអាចសម្រេចបានលុះត្រាតែ
អ្នកពុះពារទៅរកវា
ប៉ុន្តែបើអ្នកអូសបន្លាយម្ដងហើយម្ដងទៀតអ្នកគ្មានថ្ងៃ
ស្គាល់ភាពពិតនៃក្តីស្រមៃនោះទេ។
(ម្រឹគមិនដែលបោល
ចូលម៉ាត់សីហដែលកំពុងដេកលក់ទេ)។
២.
ខ្ញុំគ្មានជម្រើសទេ“I
don’t have a choice.”
ពេលនិយាយបែបនេះ
មានន័យថា យើងបិទផ្លូវខ្លួនឯង
ធ្វើឲ្យខ្លួនឯងនៅទើរមួយកន្លង
(គ្មានផ្លូវ
គ្មានជម្រើស)
ប៉ុន្តែគំនិតអ្នកជោគជ័យ
គេសម្លឹងមើលឆ្ងាយជាងនេះ
ហើយគេនឹងគិតថា
គេមានផ្លូវច្រើនរាប់មិនអស់។
៣.
គេធ្វើត្រូវ
ចំណែកខ្ញុំពិតជាខុសហើយ“They
are probably right, so I must be wrong.”
កុំបំបាក់ខ្លួនឲ្យបរាជ័យដោយប្រើពាក្យនេះ
។ត្រូវចាំថា
ទោះខុសក៏ដោយត្រូវក៏ដោយ
វាជាការពិត ហើយអ្នកជោគជ័យ
ជាអ្នកដែលហានប្រឈមមុខនឹងការពិត។
៤.
វាធ្ងន់ធ្ងរពេកហើយ“This
sucks.”
ការលុតដំខ្លួនឲ្យក្លាយជា
បុគ្គលដ៏ជោគជ័យម្នាក់
មិនមានជាការងាយទេ
ដូចនេះ អ្នកមានគំនិតជោគជ័យគេតស៊ូជានិច្ច
មិនដែលរុញរាទេ ព្រោះគេដឹងថា
គេចង់បានធ្វើពិតប្រាកដ។
៥.
ខ្ញុំស្អប់អ្នក
“I
hate you.”
គ្រាន់តែនិយាយពាក្យនេះចេញមកភ្លាម
គេអាចទាយដឹងទៅហើយថា
អ្នកជាមនុស្សអត់បានការ
ព្រោះបុគ្គលជោគជ័យមិនចងគំនុំ
មិនចេះស្អប់ មិនច្រណែន
ហើយក៏មិនចេះវាយតម្លៃអ្នកដទៃទាបជាងខ្លួនដែរ។
ព្រះពុទ្ធមានពុទ្ធដីកាថា
"ការចងចិត្តស្អប់នរណាម្នាក់មិនដែលធ្វើឲ្យយើងរស់នៅបានសុខនោះទេ។
"
៦.
ខ្ញុំមិនអាចធ្វើបានទេ
“I
can’t.”
បុគ្គលដែលមានគំនិតជោគជ័យ
ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង(Self-confidence)ដូចនេះ
គេជឿជាក់ថា គេអាចធ្វើបាន
មិនថា មានឧបសគ្គអ្វីក៏ដោយ។
៧.
ខ្ញុំខកអស់ហើយ
“I
missed my chance.”
ត្រូវចំាថា
ឱកាសសម្រាប់មនុស្សម្នាក់ៗ
មិនដែលអស់ទេ។ វា
នៅតែមានជានិច្ច
ដូចនេះអ្នកដែលមានគំនិតជោគជ័យគេមិនអស់សង្ឃឹមទេ
ព្រោះថ្ងៃណាមួយគេនឹងក្ដាប់វាបានមិនខាន។
៨.
មិនអីទេ
… វាគ្មានអីសំខាន់ទេ...
“Never mind… it’s not important…”
នេះជាពាក្យដែលអ្នកមិនសប្បាយចិត្តច្រើននិយាយ
ដើម្បីដោះស្រាយ ឬ
លាក់បាំងបញ្ហាដែលខ្លួនមិនពេញចិត្តប៉ុណ្ណោះ
ប៉ុន្តែបុគ្គលជោគជ័យ
និង អ្នកសប្បាយចិត្ត
(Successful
and Happy people ) កម្រនិយាយណាស់
ផ្ទុយទៅវិញគេញញឹមហើយស្វែងរកហេតុផល
និងស្ម័គ្រចិត្តប្រឈមនឹងការពិត។
No comments: