Slide show

សៀវភៅ Becoming Steve Jobs

   សៀវភៅ Becoming Steve Jobs ថ្មី ឆ្លុះបញ្ចាំងបន្ថែម ទាក់ទងនឹង ជីវិត ស្ថាបនិក Apple ចេញលក់ហើយ

     សៀវភៅថ្មីមួយឈ្មោះ “Becoming Steve Jobs” (ការក្លាយខ្លួនជា ស្ទីវ ចប) បានដាក់លក់ កាលពីពេលថ្មីៗនេះ នៅលើ ហាងសៀវភៅ iBooks, Kindle Store និង Amazone.com… ជាសៀវភៅមួយ សំរាប់ អ្នកដែលចង់ដឹង ពីជីវិត និងផ្នត់គំនិតរបស់ អតីតនាយកប្រតិបត្តិ និងស្ថាបនិក ក្រុមហ៊ុន Apple លោក Steve Jobs។
សរសេរ ដោយ អ្នកសារព័ត៌មាន អាយុ 58 ឆ្នាំ របស់ Wall Street Journal និង ទស្សនាវដ្តី Fortune លោក Brent Schlender សៀវភៅ ជីវប្រវត្តិ និងដំណើរជីវិតថ្មី ដែលមានជាង 464 ទំព័រនេះ បានរៀបរាប់បន្ថែមពី អត្តចរិត ជីវិតឯកជន និងការងារ របស់ Steve Jobs ដែលខុសពី សៀវភៅមុន ដែលសរសេរ ដោយ អ្នកនិពន្ធ Walter Isaacson ដូចជា មានករណី Tim Cook ធ្លាប់ ស្នើរផ្តល់ ថ្លើម មួយផ្នែករបស់គាត់ ទៅអោយ Steve Jobs ប៉ុន្តែ គាត់បានបដិសេធ។ Tim Cook បាននិយាយថា “មនុស្សដែលអាត្មានិយម នឹងមិនបដិសេធសំណើរនេះ នោះទេ តែគាត់ មិនយល់ព្រម បើទោះជា គាត់ ឈឺជិតស្លាប់ទៅហើយ ក៏ដោយ”។


សៀវភៅនេះ​ ក៏ទទួលបាន ការគាំទ្រពីសំណាក់ ថ្នាក់ដឹកនាំ ជាច្រើននៅ Apple ដោយពួកគេ យល់ព្រម ទទួលបទសំភាស សំរាប់ការនិពន្ធ ព្រោះ ពួកគេ យល់ថា មានអ្វីជាច្រើនទៀត ដែល អ្នកអាន មិនទាន់ដឹងពិត ពី Jobs។ ចំណែកថ្នាក់ដឹកនាំជាន់ខ្ពស់ Apple លោក Eddy Cue កាលពី អាទិត្យមុន បានធ្វីតថា “Becoming Steve Jobs គឺជាសៀវភៅ ដែលបង្ហាញ បានយ៉ាងល្អបំផុតអំពី Steve Jobs… ធ្វើវា បានល្អណាស់ និងជា សៀវភៅដំបូង ដែលនិយាយបានត្រឹមត្រូវ”។ Cue បានរិះគន់ផងដែរ អំពី ខ្សែភាពយន្ត “Steve Jobs: Man in the Machine” ដែលថា ជាការបង្ហាញ មិនត្រូវត្រូវ និងរូបភាពអាក្រក់ របស់ មិត្តគាត់។ ចំណែក Tim Cooks ក៏បានរិះគន់ សៀវភៅ Steve Jobs មុន ដែលសរសេរដោយ អ្នកនិពន្ធ Walter Isaacson ផងដែរថា បានធ្វើអោយ ខូចខាតឈ្មោះ Steve Jobs និងបង្ហាញខុសពី មនុស្ស ដែលគាត់ ធ្លាប់ធ្វើការជាមួយ។
សៀវភៅ “Becoming Steve Jobs” នេះ មានដាក់លក់ នៅលើ ហាងទំនិញ iBooks ក្នុងតំលៃ $12.99 និង នៅលើ ហាងទំនិញ Kindle ក្នុងតំលៃ $11.99 និង ជាសៀវភៅក្រដាស់ នៅលើ Amazon.com ក្នុងតំលៃ $19.83។ ប្រិយមិត្ត ដែលស្ងប់ស្ងែង Steve Jobs មិនគួររំលងនោះទេ៕

No comments: